ខេត្តព្រះសីហនុ៖(ដំណឹងបឋម)នៅរសៀលម៉ោង៣ថ្ងៃទី៥មករា២០១៧នេះ មានអគ្គីភ័យមួយបានឆាបឆេះបាំងហ្កាឡូ ដំបូលស្បូវ នៅចំណុចឆ្នេរអូរត្រេះ២ ឋិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ចុងឆ្នេរអូរត្រេះ) សល់តែផេះ។
តាមការអោយដឹងបឋមពី លោកវរសេនីយ៏ត្រី ហ៊ឹម សធារ៉ា នាយរងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថា អគ្កីភ័យនេះបានឆាបឆេះអស់បាំងហ្កាឡូប្រមាណជា៨ម្ចាស់ និខូចខាតអស់ទ្រព្យសម្បត្តិជាច្រើនតែពេលនេះមិនទាន់អាចប៉ាន់ប្រមាណបាននៅឡើយ។
លោក ហ៊ឹម សុធារ៉ា បន្តថា បន្ទាប់ពីកើតហេតុ រថយន្តពន្លត់អគ្គីភ័យចំនួន៧ គ្រឿងមកពីស្នងការដ្ឋាននគរបាលបី គ្រឿង រថយន្ត អហ ខេត្តពីរគ្រឿង និងរថយន្ត កំពង់ផែ២គ្រឿងទៀតបានសហការគ្នាជួយពន្លត់ ។ប្រមាណជាមួយម៉ោងជាងក្រោយមកកំលាំងពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានភាពបានទាំងស្រុងហើយដើម្បីទប់ស្កាត់មិនអោយរាលដាលដល់ តូបផ្សេងទៀត។
មូលហេតុនៃការឆាបឆេះនេះតាមការសន្និដ្ឋានបឋមសង្ស័យថាអាចបណ្តាលមកពីម៉ាស៊ីនភ្លើង បាំងហ្កាឡូ យីហោ ELEPHAN ផ្ទុះ នៅពេលម្ចាស់បាំងហ្កាឡូនេះបញ្ឆេះបន្ទាប់ពីអគ្គីសនីរដ្ឋដាច់។
(មានឃ្លីប លោក វរសេនីយ៏ត្រី ហ៊ឹម សុធារ៉ា)
គួរបញ្ជាក់់ថា បាំងហ្កាឡូ នៅម្តុំឆ្នេរអូរត្រេះ២ នេះភាគច្រើនសំបូរដោយជនបរទេស មកលេងណាស់ព្រោះទីនេះមានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រថ្លាឆ្វេង គួរអោយចង់មកកំសាន្តក្រៃលែង៕