ខេត្តបន្ទាយមានជ័យ៖ ក្រុមចោស្ទាវស្ទើរភ្លើងចំនួន៣អ្នក ត្រូវបានកំលាំងការិយាល័យព្រហ្មទ័ណ្ឌកំរឹតធ្ងន់សហកាជាមួយនិងមន្ត្រីជំនាញនៃស្នងកានគបាលខេត្តបន្ទាយមានជ័យ ធ្វើកាស្រាវជ្រាវនិងរកឃើញមុខសញ្ញាប្លន់ម៉ូតូចំនួន៣អ្នក ខណះដែលជនបង្កខាងលើ ក្រោយពីធ្វើសកម្មភាពប្លន់ជនរងគ្រោះរួចហើយក៏ត្រូវកំលាំងក្របួចបានភ្លាមៗតែម្តង។
សូមបញ្ជាក់ថា ក្នុងករណីប្លន់ម៉ូតូខាងលើនោះ គឺកើតមាននៅម៉ោង៦ ៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅចំណុចខាងកើតវត្តស្វាយចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ខណះដែលជនរងគ្រោះកំពុងធ្វើសកម្មភាពរត់ម៉ូតូឌុបស្រាប់តែត្រូវក្រុមជនបង្កខាងលើ ប្រើកាំបិតខ្វែងស្ទាក់ដេញចាប់ជនរងគ្រោះប្លន់យកម៉ូតូបានសំរេចតែម្តង។
លោកសិទ្ធ ឡោះ ស្នងការប្រធានការិយាល័យកណ្តាលនគបាលព្រហ្មទ័ណ្ឌ របស់ស្នងកានគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះណុបពុទ្ធិណន់ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ មានម៉ូតូម៉ាកហុងដាព្រិមពណ៏ខ្មៅ សេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១H១៧៤៥លោកបានបន្តទៀតថា ជនបង្កទី១មានឈ្មោះចាន់វ៉ាន់ធឿន ហៅចាន់វ៉ាន់សុខ ភេទប្រុសអាយុ២២ឆ្នាំ ទី២ឈ្មោះចាន់សីហា
ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ៣ឈ្មោះស៊ីនសៅ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសុភី សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ លោកសិទ្ធ ឡោះ ក៏បានបន្ថែមទៀតថា ក្រោយពេលធ្វើសកម្មភាពរួចកំលាំងសម្ថកិច្ចជំនាញរបស់យើង ចុះទៅបង្គ្រាប់ជនសង្ស័យបានទាន់ពេលវេលា ដោយប្រមូលទាំងមនុស្សនិងវុត្ថុតាងប្រកបដោយជោគជ័យទៀតផង ខណះពេលនេះកំលាំងជំនាញបានចងក្រងឯកសារបញ្ជូនជនសង្ស័យទៅតុលាកា ចាត់កាតាមនិតិវិធីច្បាប់៕