មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧នាំយកថវិការនិងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខលោកជាស៊ីឌឿនដែលកុំពុងសម្រាកព្យាបាលជំងឺស្ពឹកដៃស្ពឹកជើង!

0

ព្រះវិហារ: ដោយមានការណែនាំ និងចង្អិលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ នារសៀលថ្ងៃទី០៦ ខែមករា

ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរង រួមដំណើរជាមួយមេបញ្ជាការ មេបញ្ជាការរង បាននាំយកនូវថវិការ រួមទាំងគ្រឿងឧបភោគ បរិភោគ ទៅសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ជា ស៊ីឌឿន នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ៧ ដែលលោកមានជំងឺស្ពឹកដៃជើង អស់រយះពេល២ឆ្នាំកន្លងមកហើយ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺ នៅនិងផ្ទះរបស់ ឋិតនៅភូមិ សែន ជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងដំណើរចុះសាកសួរទុក្ខនេះដែរ លោកវរសេនីយ៍ឯក សែប រ៉ាវី បានបញ្ជាក់ថា ថវិការ រួមទាំងគ្រឿង ឧបភោគ បរិភោគ ដែលនាំមកប្រគល់នេះរួមមាន៖ អង្ករ២បេ ទឹកស៊ីអ៊ីវ២យួ មី២កេះ ទឹកក្រូច១កេះ និងថវិការចំនួន ១លានរៀល ដែលបានមកពីការរួមសាម្គីគ្នារបស់មេបញ្ជាការ មេបញ្ជាការរង នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍ លេខ៧ គោលបំណងជួយសម្រាលនូវទុក្ខលំបាកប្រចាំថ្ងៃរបស់ក្រុមគ្រួសារបានមួយគ្រាផងដែរ ។
លោកវរសេនីយ៍ត្រី ជា ស៊ីឌឿន នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ៧ រួមទាំង ក្រុមគ្រួសារបានសំដែងនូវការរីករាយ និងអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះដំណើរចុះសារសួរសុខទុក្ខ ព្រមទាំង បាននាំកយ មកនូវគ្រឿងឧបភោគ បរិភោគ រួមទាំងថវិការ ជួយដល់គ្រួសារលោកនាថ្ងៃនេះ សូមឲ្យទេវតាជួយតាម បីបាច់ថែរក្សា ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ទទួលបានភាពជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពទាំងបួនប្រកាគឺ អាយុវណៈសុក្ខពលៈកុំបីឃ្លានឃ្លាតឡើយ ៕សួន លីណា