កំពង់ស្ពឺការលើឡើងក្នុងន័យរំលឹកពីប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៏ប៉ុលពតដែលធ្លាប់បានឆ្លងកាត់កន្លងមកនេះ គឺបានធ្វើឡើងគ្រាលោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហា ពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុៈស្រុកឧដុង្គ បានជួបសំណេះសំណាលជាបងប្អូនជាប្រជាពលរដ្ឋ មន្ត្រីរាជការជាង ៤០០នាក់ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកបណ្ឌិត អ៊ុក កោសា បានលើកឡើងដោយបានប្រដូចប្រទេសកម្ពុជាបច្ចុប្បន្នទៅរបបវាលពិឃាតប៉ុល ពត សម្លាប់ជាតិសាសន៏ឯង ធ្វើទារុណ្ឌកម្មឥតត្រាប្រណីនោះថា ខុសគ្នាមេឃ និងដី សព្វថ្ងៃពលរដ្ឋមានសិទ្ធគ្រប់យ៉ាង មិនថាតែសិទ្ធិក្នុងការបញ្ចេញមតិមួយមុខនោះទេ ពោលគឺចង់ហូបបាយ ចង់បបរ ចង់ហូបចំណីផ្សេង បានតាមចិត្តចង់តែបើសម័យ ៣ឆ្នាំ ៣ខែ ២០ថ្ងៃនោះវិញបើឃ្លានចង់ហូត ទាល់តែអង្គការ(វ៉ៃរគាំង)ទើបបានហូបបាយឬបបរ ។ហើយរូបលោកផ្ទាល់ពិតជាបានឆ្លងកាត់របបនេះយ៉ាងជូចត់ សូម្បីតែខោ អាវ សម្រាប់ស្លៀកពាក់មានមួយចង្កេះឆ្អេះជាប់ខ្លួនផងដែរ ។
លោកបណ្ឌិតបានរំលឹថែមទៀតថា នៅថ្ងៃទី ០៨ខែមករា ១៩៩៥គ្រាមួយលោកបានចុះទៅ ស្រុកឪរ៉ាល់ដែលជាចំណុចដែលលោកបានជាន់មីនតោនផ្ទុៈស្លាប់១០នាក់ក្នុងចំណោម១៥នាក់ក្នុងនោៈក៏មានរូបលោកម្នាក់ដែរ ជាមួយយុទ្ធមិត្តលើរថយន្ត ដំរីទឹក គឺជាសមភូមិស៊ីសាច់ ហុតឈាមជាក្រុមឧទ្ទាម ប៉ុល ពត រកតែផ្លូវដើរមិនបានផង តែមកដល់បច្ចុប្បន្នរូបលោកមើលមិនស្គាល់ទេដោយសារតែទីបានក្លាយជាតំបន់សេដ្ឋកិច្ច មានផ្សា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្អេកស្កៈជាតំបន់សម្បូរដោយភោជនីយ៏ដ្ឋាន និងភ្ញៀវទេសចរណ៏ ខុសគ្នា១០០%តែម្តង ។ លោកបណ្ឌិតបានយកការអភិវឌ្ឍន៏មកលើកឡើងបញ្ជាក់ជូនពលរដ្ឋទាំងអស់ថា រាជរដ្ឋាភិបាលបានធ្វើអ្វីគ្រប់យ៉ាង បម្រើដល់ប្រជាពលរដ្ឋ ដល់សង្គមជាតិ ហើយកុំយកការអភិវឌ្ឍន៏នេៈប្រែក្លាយជាចំណុចគោលដៅ ប្រើប្រាស់គ្រឿងញៀនទៅវិញឲ្យសោះត្រូវប្រាប់កូនចៅឲ្យគេចចេញពីគ្រឿងញៀនផង ។ ដោយលោកបានប្រដូចថាសម័យនោៈថារូបលោកដើរកាត់ភូមិហើយក៏ធំក្លិនផ្លែចន្ទទុំ រូបលោកស្ទើស្រក់ទឹកមាត់ ហើយមិនតែប៉ុណ្ណោះនឹកបន់ស្រន់ឲ្យផ្លែឈើនោះវាជ្រុៈមកដីដើម្បិរើសហូប ពីព្រោៈដោយសារការស្រេកឃ្លានតែគ្មានកម្លាំងកំហែងសម្រាប់ឡើងបេៈបាននោៈឡើយ ផ្លែចន្ទ មួយពីសម័យនោះប្រៀបបាននិងផ្លែប៉ម មួយគីឡូសម័យយើងនេះ ដូច្នេះមិនបាច់ឆ្ងល់ទេសម័យប៉ុល ពតគឺផ្តាច់ការ បំបាត់សទ្ធិ កាប់សម្លាប់ដោយមិនរើសមុខ ។