រថយន្តក្រុងឆក់យកជីវិតស្រ្តីម្នាក់ទៀតហេីយ

0

ព្រៃវែង÷រថយន្តក្រុងរបស់ក្រុមហ៊ុនkumhosamko(ក្រុមហ៊ុនវៀតណាម)បានបេីកបុកម៉ូតូម៉ាកស្មាស់រីវូពីក្រោយយ៉ាងពេញទំហឹងហេីយកិនស្រ្តីម្នាក់បែក្បាលខ្ទេចនឹងកូនក្មេងអាយុ4ឆ្នាំម្នាក់រងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីបានកេីតឡេីងកាល់ពីល្ងាចថ្ងៃទី6ខែមករាឆ្នាំ2017នៅលេីកំណាត់ផ្លូវជាតិលេខ1.វេម៉ោង15នឹង55នាទីស្ថិតក្នុងភូមិជ្រលងឃំុប្រាសាទស្រុកកំពុត្របែកខេត្តព្រៃវែ។ពាក់ពន្ធ័ករណីខាងលេីនេះផងដែរប្រភពពីប្រជាពលរដ្ឋដែលបានឃេីញហេតុការណ៍បានឲដឹងថានៅមុនពេលកេីតហេតុគេឃេីញស្រ្តីរងគ្រោះឈ្មោះឆាយ សុភីបានភេទស្រីអាយុ48
ឆ្នាំរស់នៅភូមិចំបក់ឃំុប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែងបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូពណ័ក្រហមលាយខ្មៅនឹងឌុបក្មេងស្រីម្នាក់អាយុប្្រហែលជា4ឆ្នាំនៅពីមុខក្នុងទិសដៅពីកេីតទៅលិចហេីយពេលដែលមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តក្រុងមួុយគ្រឿងរបស់ក្រុមហ៊ុនkumhosamko(ក្រុមហ៊ុនវៀតណាម)ដឹកភ្ញាវទេសចរណ៍ពណ័ក្រហមពាក់ស្លាកលេខ51B.14275បេីកបរក្នុងល្បឿនយ៉ាងលឿនហេីយបានបុកម៉ូតូស្រ្តីរងគ្រោះពីក្រោយយ៉ាងពេញទំហឹងនឹងកិនស្រ្តីរងគ្រោះបែកក្បាល់ខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចំណែកឯក្មេងស្រីអាយុ4ឆ្នាំដែលនៅពីមុខខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ត្រូវបានភ្ញាវជិះលេីរថយន្តជួយលេីកយកឲប្រជាពលរដ្ឋនៅជិតនោះដឹកយកទៅមន្ទីពេទ្យផងដែរ។ក្រោយពេលកេីតហេតុគេឃេីញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្របែកចុះដល់កន្លែងកេីតហេតុធ្វេីការវាស់វែងនឹងស្រាវជ្រាវឲក្រុមគ្រួសារជនរងគ្រោះនឹងប្រគល់សពឲក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបេីករថយ្តក្រុងង្ករខាងលេីក្រោយេលបង្ករបានរត់គេចខ្លួនបាត់តែប្រជាពលរដ្ឋនៅកន្លែងកេីតហេតុក៏ដូចជាអ្នកធ្វេីដំណេីរបានឲអ្នកយកពត័មានយេីងដឹងថាអ្នកបេីកបររថយន្តត្រូវបានពលរដ្ឋនៅទីនោះចាប់ឃាត់ខ្លួនបាននៅនឹងកន្លែងកេីតហេតុ។នៅក្នុងករណីខាងលេីលោកអធិការនគបាលស្រុកកំពង់ត្របែកបានបញ្ជាក់ប្រាប់អ្នកយកពត័មានយេីងថាអ្នកបេីករថយន្តខាងបង្ករបានរត់ឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់មុនពេលសមត្ថកិច្ចរបស់លោកទៅដល់ប្រហែលជា5នាទី។រថយន្តបង្ករនឹងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុករងចាំដោះស្រាយតាមច្បាប់។ពលរដ្ឋសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចហ៊ុន សែនមេត្តាចាត់វិធានការឲ
បានតឹងរឹងទៅលេីក្រុមហ៊ុនរថយន្តក្រុងទាំងអស់ឲបេីកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោលនៃព្រះរាជាណាចក្រកម្ពុជាផងព្រោះអ្នកបេីករថយន្តក្រុងស្ទេីរតែទាំអស់ហេីយបេីកបរមិនគោរពច្បាប់ទាល់តែសោះហេីយរថយន្តក្រុងគឺបង្ករឲប្រជាពលរដ្ឋស្លាប់ស្ទេីរតែរាល់ថ្ងៃដូចនេះសូមសម្តេចជួយចាត់វិធានការទៅលេីអ្នកបេីករថយន្តក្រុងទាំងនោះផង៕វិចិត្រ