ឯកឧត្តមគឹម ឆៃហៀងអភិបាលរងខេត្តសៀមរាបដឹកនាំកំលាំងមន្រ្តីមន្ទីរបរិស្ថានខេត្ត មន្រ្តីរដ្ឋបាលសាលាស្រុកនិងកងកំលាំងប្រដាប់អាវុធស្រុកជីក្រែងចុះត្រួតពិនិត្យព្រៃសហគមន៍ភ្នំបាឡាំង

0

សៀមរា៖ ឯកឧត្តមគឹម ឆៃហៀងអភិបាលរងខេត្តនឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តបណ្ឌិតឃឹម ស៑ុងអភិបាលខេត្តសៀមរាបដឹកនាំកំលាំងចំរុះចុះត្រួតពិនិត្យព្រៃសហគមន៍ភ្នំបាឡាំងក្នុងដែនជំរកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបនៅ ក្នុងថ្ងៃទី០៦ខែមករាឆ្នាំ២០១៧ដែលមានកំលាំងចំរុះចូលរួមសរុប៣៥នាក់ ម៉ូតូចំនួន២០គ្រឿងចុះត្រួតពិនិត្យព្រៃសហគមន៍ ។
.ក្នុងពេលចុះសិក្សាត្រួតពិនិត្យឯកឧត្តមបានមានប្រសាស្រ្តសរសើរថា ព្រៃសហគមន៍ភ្នំបាឡាំងមានព្រៃឈើនៅសល់ច្រើនហើយល្អជាងព្រៃសហគមន៍នានាក្នុងខេត្តសៀមរាប ។
ក្នុងឪកាសនោះដែរឯកឧត្តមក៏បានសំណូមពរឪ្យមន្រ្តីបរិស្ថានុរក្សដែនជំរកសត្វព្រៃបឹងពែរយកចិត្តទុកដាក់ប្រមោលផ្តុំសមាជិកសហគមន៍ សាមគ្គីគ្នាឪ្យបានល្អធ្វើការ ការពារថែររក្សាព្រៃ ទប់ស្កាត់ឪ្យបានរាល់ជនល្មើសដែលចូលមកលបលួចកាប់ទន្រ្ទានរានព្រៃក្នុងដីសហគមន៍របស់យើង ។ បើយើងថែរក្សាការពារព្រៃឈើបានល្អច្បាស់ជាមានសត្វព្រៃមករស់នៅច្រើនក្នុងតំបន់បឹងពែរយើង ហើយយើងអភិរក្សវាឪ្យបានល្អថ្ងៃក្រោយច្បាស់ជាមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត មើលព្រៃឈើ មើលសត្វព្រៃ ពេលនោះយើងនឹងទទួលបានថវិការចំណូលពីភ្ញៀវទេសចរណ៍យកមកទ្រទ្រង់សហគមន៍យើងបានល្អមួយកំរិយទៀត ។ដោយ ព្រំ សុខា