ឃាត់មនុស្សចំនួន ០២ នាក់រណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

0

បាត់ដំបង៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបវេល រួមគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបវេល បាន បង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនហាមឃាត់

ខុសច្បាប់មួយករណីក្នុងបទល្មើសជាក់ស្តែងដោយធ្វើការឃាត់ ខ្លួនមុខ សញ្ញាចំនួន ០២ នាក់ នៅថ្ងៃទី៦ខែមករា ឆ្នាំ ២០១៧នៅចំណុចស្ពានថ្ម ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ។លោកវិរះសេនីយ៍ទោ អៀម ទិត្យ បន្តឲ្យដឹងករណីគ្រឿងញៀននេះគឺជាករណីដ៏ស្មុគស្មាញនិងជាករណីរសើបមួយនៅក្នុងស្រុកបវេល ។ កម្លាំងនគបាលនៃអធិការដ្ឋានស្រុកបវេលប្តេជ្ញាចិត្តនិងធ្វើការបង្ការទប់ស្កាត់ ករណីមួយនេះ គឺជារឿងសំខាន់និងត្រូវមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ឋ និងប្រជាពលរដ្ឋទូទៅផងដែរទើបធានាបាននូវប្រសិទ្ឋិភាពលើបញ្ហានេះ ។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានឲ្យដឹងថា ជនសង័្សយ ទាំង០២ នាក់នោះមាន៖
១-ឈ្មោះ វេត វណ្ណី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង
២-ឈ្មោះ ដាំង ម៉ាច ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
រិបអូសវត្ថុតាងមាន៖
( ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ទម្ងន់ ០.៦៧ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WY ទម្ងន់ ០.២៨ក្រាម ម៉ូតូចំនួន ០១ គ្រឿង និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ប្រាក់រៀលចំនួន ១៩៣.១០០ រៀល និងប្រាក់បាតថៃចំនួន ៤.៨៥០បាត )។
លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសនៃ ស្នងការដ្ឋានបានឲ្យដឹងថាការបង្ក្រាបករណីគ្រឿងញៀននេះ នគរបាលយើងត្រូវតែបន្តធ្វើដូចភ្លៀងរលឹមដោយពុំអាចអាក់ខាន បានឡើយ ។លោកសូមធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានព្រមទាំងអាជ្ញាធរពាក់ព័ន្ឋនៅមូលដ្ឋានមេត្តាចូលរួមផ្តល់ពត៌មានដល់នគរបាលឬរួមសហការណ៍គ្រប់ ពេលវេលាទើបអាចសម្រេចបានជោគជ័យលើករណីនេះ។ ចំពោះករណីនេះកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ៕