ខេត្តពោធ៍សាត់កម្លាំងមន្ត្រីP.Mផ្ទៃប្រទេសសហការជាមួយកម្លាំងចម្រុះខេត្តមានលក្ខណះទ្រង់ទាយធំបានប្រើើធម៍ក្តៅចំពោះបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃឧិរ៉ាល់ស្រុកក្រវាញចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦មកដល់ថ្ងៃទី៥ខែមករាឆ្នាំ២០១៧នេះរកឃើញឈើប្រណិតជាង១០០ម៉ែតគីប។
យោងតាមប្រភពបានឲ្យដឹងថា៖រយះពេលបីថ្ងៃចុងក្រោយនេះកម្លាំងP.Mផ្ទៃប្រទេសបានចូលរុករកក្នុងដែនជម្រកប្រទះឃើញឈើប្រណិតដែលក្រុមឈ្មួញលួចលាក់ក្នុងព្រៃបានជាបន្តបន្ទាប់រហូតដល់ចំណុចវាលស្រែតាសៃនិងចំណុចអំពិល ស្ថិតក្នុងឃុំសន្ទែ ស្រុកក្រវាញ បានជួបកន្លែងស្តុបឈើធំមានឈើប្រណិតជាង១០០ម៉ែតគីប ដែលកន្លងមកគេមិនដែលឃើញមន្ត្រីបរិស្ថាន បង្ក្រាបបានច្រើនដូច្នេះនោះទេ។
ប្រភពដដែលបានបន្តថា:កន្លែងស្តុបឈើនៅចំណុចខាងលើគឺជាកន្លែងហាមឃាត់ប្រជាពលរដ្ឋឬសម្ថកិច្ចគ្មានតួនាទីមិនអាចចូលបានឡើយ។
ប៉ុន្តែគេសង្កេតឃើញក្រុមឈ្មួញដឹកឈើចេញនៅចំណុចខាងលើ ដឹក
តាមរថយន្តកែឆ្នៃយូឆ្នាំមកហើយ គេឃើញមន្ត្រីបរិស្ថានដែលដឹកនាំដោយលោក ប៉ាន់ ម៉ូកុដប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់ ធ្លាប់់ធ្វើការបង្ក្រាបបានតិចតួចបំផុតនាពេលកន្លងមកបើប្រៀបធាបក្នុងការបង្ក្រាបលើនេះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទសួថាលោកប៉ាន់ ម៉ូកុដ ប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់បានធ្វើអ្វីខ្លះ
បានជាបទល្មើសព្រៃឈើក្នុងដែនជម្រកកើតច្រើនយ៉ាងនេះ?? តើឯឧត្តមសាយ សំអាល់ គិតយ៉ាងណាចំពោះមន្ត្រីគ្មានសម្ថភាពបែបនេះ?? ។
ពាក់ពន្ធ័ករណីខាងលើនេះលោកប៉ាន់ ម៉ូកុដ បានប្រាប់តាមទូរសព្ទ័នៅវេលាម៉ោង៣.២០នាទីថ្ងៃទី៥មករាឆ្នាំ២០១៧នេះថា៖កម្លាំងចម្រុះរបស់ខេត្តសហការ ជាមួយP.Mផ្ទៃប្រទេស មានលក្ខណះទ្រង់ទ្រាយធំទើបអាចបង្ក្រាបទទួលបានឈើប្រណិតច្រើនបែបនេះ លោកបានបញ្ជាក់បន្ថែមថា :នាពេលកន្លងមកកម្លាំងរបស់លោកក៏បានខំប្រឹងការពារនិងបានបង្ក្រាបជាច្រើនករណីផងដែរហ្នឹងបានយកឈើដែលបង្ក្រាបបាន ដាក់ដេញថ្លៃ យកលុយចូលរដ្ឋក៏បានច្រើនផងដែរ៕