ខេត្តរតនគិរីរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ2AE.8074ដឹកអ្នកដំណើរចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកខេត្តរតនគិរីតាមបណ្តោយផ្លូវជាតិលេខ78មកដល់ចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងក្រុងបានលុង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះក្រុងធ្វើការស្ទាក់ឃាត់ដើម្បីឆែកឆេរសួរនាំប៉ុន្តែរថយន្តខាងលើមិនបានឈប់ឲ្យសមត្ថកិច្ចឆែកឆេរនោះឡើយបានបន្ថែមល្បឿនរត់ទៅលិចទៅកើតពេញក្រុងបានលុង ធ្វើឲ្យក្រុមសមត្ថកិច្ចមានការសង្ស័យដេញតាមពីក្រោយរហូតដល់ផ្លូវទាល់ចូលព្រៃស្វាយចន្ទីម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកទ្វារចុះរត់គេចខ្លួនបាត់តែម្តង។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកបទល្មើសខាងលើ ធ្វើឡើងកាលពីវេលាម៉ោង5 ល្ងាចថ្ងៃទី7 ខែមករា ឆ្នាំ2017 ។
តាមការឲ្យដឹងពីកម្លាំងចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា មុខនឹងឈានទៅធ្វើការបង្ក្រាបរថយន្តសាំយ៉ុងខាងលើនេះដោយមានភ្នាក់ងារសំងាត់រាយការណ៍មកជាច្រើនដងឲ្យសង្កេតនឹងតាមដានរថយន្តមួយគ្រឿងនេះ សកម្មក្នុងការដឹកអ្មកដំណើរហើយបង្កប់ឈើប្រណិតនៅពីក្រោមកៅអីអង្គុយ។
ទើបកម្លាំងចម្រុះដែលមានកម្លាំងអាវុធហត្ថក្រុង កម្លាំងនគរបាលក្រុងដែលដឹកនាំដោយលោកអ៊ុន ស៉ីដេត អភិបាលរងក្រុងបានលុងចុះផ្ទាល់ឃាត់រថយន្តខាងលើបានភ្លាមៗនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុងទាំងយប់ព្រឹកឡើងថ្ងៃទី8 ខែមករាឆ្នាំ2017កម្លាំងចម្រុះបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តក្នុងនោះជំនាញរដ្ឋបាលព្រៃឈើបានធ្វើការវាស់វែងនឹងលទ្ធផលសរុប:985គីឡូក្រាមស្មើរនឹង0,729ម៉ែត្រគិប។ដោយ: យក្ខឡោម