ខេត្តព្រះសីហនុ៖ជិតមួយឆ្នាំកន្លងផុតទៅហើយគំរោងសាងសង់តូបស្តង់ដានៅតំបន់ឆ្នេរអូរឈើទាលនៅមិនទាន់បានដំណើរការនៅឡើយរហូតដល់ឆ្នាំ២០១៧នេះ។
មូលហេតុដែលមិនទាន់មានសកម្មភាពរៀបចំតូបតាមប្លង់គំរូស្តង់ដានេះទំនងជាអាចបណ្តាលមកពីមានការតវ៉ាសុំពន្យាពេលពីសំណាក់ក្រុមអាជីវករដែលមានតូបកំពុងលក់ដូរនៅឆ្នេរអូរឈើទាល កន្លងមកបន្ទាប់ពីពួកគេទទួលបានការជូនដំណឹងស្តីពីគំរោងសាងសង់តូបលក់ដូរគំរូថ្មីតាមគំរូប្លង់ដែលកំណត់ដោយ (គ អ ឆ ក)។
តែយ៉ាងណាគំរោងការនេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ទទូលបន្ទុកកិច្ចការអភិវឌ្ឍតំឆ្នេរ បានអោយដឹងនៅល្ងាចថ្ងៃទី៦ មករា ២០១៧ នេះថា៖”តាមកំរោងដែលបានឯកភាពគ្នារួចហើយរវាងគណកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ អ ឆ ក) និងអាជីវករលក់នៅឆ្នេរអូរឆើទាល ការសាងសង់តូបគំរូតាមប្លង់គំរូនេះនឹងធ្វើឡើងនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ តែបើបងប្អូនងាជីវករណាចង់សាងសង់មុនបណ្តើរៗសិនក៏អាចធ្វើបានដែរ”។
គួររំលឹកថាកាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងមក គណកម្មាកាជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ អ ឆ ក) បានចុះដៅតំរុយទីតាំងតូបនៅចំណុចឆ្នេរអូរឈើទាលនិងបានប្រជុំណែនាំអាជីវករមានតូបតាមមាត់ឆ្នេររួចរាល់ហើយដែរ។
ការចុះកំណត់តំរុយទីតាំងតូបនេះបានដឹកនាំដោយ
ឯឧ យស ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួង ដនស និងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា។
ទោះជាយ៉ាងណាក្តី គំរោងសាងសង់តូបថ្មីតាមប្លង់គំរូ នេះត្រូវបានសាធារណៈមតិទូទៅសំដែងការពេញចិត្តនិងគាំទ្រយ៉ាងក្លាំងក្លាគួរជាទីកត់សំគាល់ផងដែរ។
តែទោះជាយ៉ាងនេះក៏ដោយក៏នៅមានអ្នកខ្លះសំដែងការមិនពេញចិត្តខ្លះៗដែរ។
អ្នកដែលមិនសប្បាយចិត្តមួយចំនួននោះគឺម្ចាស់តូបដែលកំពុងតែលក់ដូរតាមមាត់ឆ្នេរអូរឈើទាល បច្ចប្បន្ននេះតែម្តង។
តែមកដល់ពេលនេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា គណៈកម្មាធិការ (គ អ ឆ ក) និងអាជីវករនៅឆ្នេរអូឈើទាលបានឯកភាពគ្នាររួចរាល់ហើយ។
ទាក់ទងនឹងសំនួរសួរថា៖តើទីតាំងឆ្នេរណាខ្លះដែលនឹងត្រូវរៀបចំតូបតាមប្លង់គំរូក្រៅពីឆ្នេរអូរឈើទាលនោះ លោក អភិបាលរងខេត្តព្រះសីហនុ ឈិន សេងងួន មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយទេ។
សូមបញ្ជាក់ថាកន្លងមកអាជីវករទាំងនោះក៏ធ្លាប់បាននាំគ្នាតវ៉ាសុំពន្យាពេលក្នុងការសាងសង់តូបថ្មីនេះដែរដោយបានលើកហេតុផលថា តូបពួកគាត់ខ្លះទើបតែធ្វើហើយអស់លុយច្រើនលក់មិនបានប៉ុន្មានផងឥលូវអោយរុះរើធ្វើថ្មីទៀត។គាត់ថាលំបាកលៃលកណាស់ព្រោះលុយសុទ្ធតែខ្ចីបុលគេពីធនាគារយកមកចាត់ចែង។
ទោះជាយ៉ាងណាករណីនេះភ្ញៀងទេសចរ ក៏ដូចជា មន្ត្រីសង្គមស៊ីវិលខ្លះនៅខេត្តព្រះសីហនុ មានគាំទ្រចំពោះប្លង់គំរូតូបស្តង់ដាខាងលើនេះ និងមានរំពឹងថាសម្រស់ឆ្នេរខេត្តព្រះសីហនុនឹកាន់តែមានភាពទាក់ទាញភ្ញៀវកាន់តែខ្លាំតថែមទៀតបន្ទាប់ពីបានរៀបចំតូវថ្មីនេះបានរួចរាល់៕