ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ង់របស់ក្រុមហ៊ុនG.C.M បើកលឿនពេកមិនប្រយត្ន័ជ្រុលចង្កូតឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងសំណាងល្អមិនមានអ្នកគ្រោះថ្នាក់
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០១៧ត្រង់ចំណុចមុខធនាគាអេសុីលីដាតាមបណ្ដោយផ្លូវ២១៧ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តក្រឡុកសុីម៉ង់ពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ5A.0285 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលអោយក្រឡាប់ផ្ងាជើងបែកកញ្ចក់មុខខ្ទេចរងការខូចខាតយ៉ាងដំណំនិងខ្ចាយបេតុងពេញផ្លូវ។ភ្លាមបុក្គលិកក្រុមហ៊ុនបាននាំគ្នាមកកាយយកបេតុងចេញពីផ្លូវ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើអន្តរាគម៌ហើយថាមិនខូចខាតដល់សម្បត្តិសារធារណះបានអោយម្ចាស់ស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ។