ជនបរទេសសញ្ជាតិតួគីម្នាក់ត្រូវបាននគរបាលអន្តោប្រវេស្តិ៏ខេត្តព្រះសីហនុឃាត់ខ្លួនដោយសារតែស្នាក់នៅលើសទិដ្ឋាការរយៈពេល៣៣ថ្ងៃនៅក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ជនបរទេសម្នាក់សញ្ជាតិ ទួគី  ដែលបានមកស្នាក់នៅក្រុងព្រះសីហនុ លើសរយៈពេលទិដ្ឋាការ៣៣ ត្រូវបាននគរបាលងន្តោប្រវេស្តិ៏នៃស្នងការដ្ឋានខេត្តព្រះសីហនុបានចាប់ឃាត់ខ្លួនដើម្បីត្រៀបញ្ជូនត្រឡប់ទៅស្រុកវិញ។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី១០ មករា ២០១៧ នេះ។

 

លោក ម៉ែន ឧត្តម នាយការិយាល័យ អន្តោប្រវេស្តិ៏នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ចាក់ថា៖ជនបរទេសខាងលើនេះ ឈ្មោះ YILMAZ MEHMET    ភេទ ប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិ ទូគី កាន់លិខិតតឆ្លងដែនលេខ u12540053 បានស្នាក់នៅផ្ទះជូលរបស់ឈ្មោះ គឹម រារឿន លើសរយៈពេលទិដ្ឋាការចំនួន៣៣ថ្ងៃ។

ទាក់ទិនទៅនឹងការឃាត់ខ្លួនជនបរទេសដែលបានស្នាក់នៅដោយខុសច្បាប់ឬលើសទិដ្ឋាការនេះដែរ លោក ឧត្តសេនីយ៏ត្រី ហ៊ុន សូរិទ្ធី ស្នងការរងទទូលផែនអន្តោប្រវេស្តិ៏នៃស្នងការដ្ឋានខេត្តព្រះសីហនុមិនអាចសុំចំនួនតួលេខសរុបក្នុងរយៈពេលមួយឆ្នាំ២០១៦កន្លងទៅនេះបានទេដោយ លោក គ្រាន់តែបញ្ជាក់ ករណីនេះ លោកបានធ្វើរបាយការណ៏ប្រចាំឆ្នាំជូនថ្នាក់លើរួចរាល់ហើយ។

លោក ស្នងការរងរូបនេះបានបន្ថែមថា របាយការនេះគឺសំរាប់តែការងារជំនាញនគរបាលអន្តោប្រវេសប៉ុណ្ណោះទេ៕

(មានសំលេង លោក​ហ៊ុន សូរិទ្ធី )