មន្ទីរ​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ប៉ូលីស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចុះ​ធ្វើ​សេចក្តីណែនាំ​

0

ខេត្តព្រះស៊ីហនុ ​ក្រុមអាជីវករ​រកស៊ី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​៖​ក្រុមការងារ​មន្ត្រី​ជំនាញ​នែ​មន្ទីរ​ប្រៃ​ស​ណី​យ៏​និង​ទូរ​គម​នា​គម​ន៏​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​០៥​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​បាន​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​សេចក្តីណែនាំ​លេខ​១១០​ប​.​ទ​ចុះ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៤​របស់​ក្រសួង​ប្រៃ​ស​ណី​យ៏​និង​ទូរ​គម​នា​គម​ន៏​ស្តីពី​ការលក់​-​ចែកចាយ​ស៊ីម​កាត​គ្រប់​ប្រ​ព័​ន្ឋ​ទៅដល់​ក្រុមអាជីវករ រកស៊ី​លក់​ស៊ិ​មកា​ត​ទូរ​សព្ទ័​ក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ​។​ ​ ​

លោក យស់ សុធា ប្រធាន​មន្ទីរ​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏ បានអោយដឹងថា គោលបំណង​នៃ​ការចុះ​ផ្សព្វផ្សាយ សេចក្តីណែនាំ​របស់​ក្រសួង​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏ នាពេលនេះ គឺ​ដើម្បីអោយ​ប្រតិបត្តិការ​ទូរ​គម​នាគ​ម​ន៏ អាជីវករ សាខា​លក់ និង អ្នក​ចែកចាយ​បន្ត នូវ​ស៊ីម​កាត​គ្រប់​ប្រ​ព័​ន្ឋ នៅក្នុង​ខេត្ត​ព្រះសីហនុ យកចិត្ត​ដាក់​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់ និង ខ្ជាប់ខ្ជួន នៅពេល​លក់​ស៊ីម​កាត​ទូរស័ព្ទ​ឲ្យ​អតិថិជន ត្រូវតែ​បំពេញ​សំណុំបែបបទ​អោយបាន​ត្រឹមត្រូវ​ដើម្បី​

ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា ការចាប់​ជំរិត​ទារប្រាក់ ការ​ឆបោក​តាម​ទូរស័ព្ទ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង ឧក្រិដ្ឋកម្ម​ឆ្លងដែន ។​ល​។​។​

ដោយ​អាជីវ​ករលក់​ស៊ីម​ទូរ​សព្ទ័​គ្រប់​ប្រព​ន្ធ័​ទាំងអស់​ត្រូវ​អន​វត្ត​ន៍​ឲ្យ​បាន​រូ​មមា​នទី​១.​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែលមាន​សុពលភាព​ទី​២​មន្ត្រីរាជការ​គ្រប់​ប្រភេទ​ត្រូវ​ប្រើប្រាស់​លិខិត​សម្គាល់​ខ្លួន​ចេញ​ដោយ​ក្រសួង ស្ថាប័ន និង អង្គភាព​សាមី ឬ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែលមាន​សុពលភាព ទី​៣​ព្រះសង្ឃ ត្រូវ​ប្រើ​សង្ឃដីកា​ទី​៤.​អនីតិជន ចាំបាច់​ត្រូវ​ឲ្យ​ឪពុក ម្តាយ ឬ អាណាព្យាបាល ជា​អ្នកទិញ​ឲ្យ​ប្រើប្រាស់ ។​ .​

ចំពោះ​ជនបរទេស​ជា​រូបវ័ន្ត​បុគ្គល​ទាំង​ពីរភេទ ដែលមាន​បំណង​ទិញ​ស៊ីម​កាត​ទូរស័ព្ទ ត្រូវ​ប្រើប្រាស់​លិខិតឆ្លងដែន ភ្ជាប់​ដោយ​ទិដ្ឋាការ​ស្នាក់​នៅមាន​សុពលភាព ។​ .​ក្នុងករណី​ប្រតិបត្តិ​ករ​ទូរ​គម​នា​កម​ន៏ សាខា​លក់ ឬ អ្នក​ចែកចាយ​បន្ត​ណាមួយ​មិន​ព្រម​សហការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ ហើយ​ជាដើម​ហេតុ​បង្ក​ឲ្យ​មាន បទល្មើស​ផ្សេងៗ ក្រសួង​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏ នឹង​ចាត់វិធានការ​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម ឬ ផ្អាក​ការធ្វើ​អាជីវកម្ម និង សហការ​ជាមួយ​ក្រសួងមហាផ្ទៃ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ជា​ធរមាន ។​

.​ក្នុងឱកាស​នោះ​ផងដែរ លោក​យស់​សុធា​ប្រធាន មន្ទីរ​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏ ខេត្ត​ព្រះសីហនុ ក៏បាន​សំណូមពរ​ផងដែរ​ឲ្យ​ប្រតិបត្តិ​ករ ទូរ​គម​នា​គម​ន៏ អាជីវករ សាខា​លក់ និង អ្នក​ចែកចាយ​បន្ត​នូវ​ស៊ីម​កាត គ្រប់​ប្រ​ព័​ន្ឋ​ទាំងអស់ នៅក្នុង​ខេត្ត​ព្រះសីហនុ អនុវត្ត​ឲ្យ​បាន​តាម​សេចក្តីណែនាំ របស់ ក្រសួង​ប្រៃ​ស​ណី​យ៏ និង ទូរ​គម​នា​គម​ន៏ ចាប់ពីពេលនេះ​តទៅ ៕​IMG_6916 IMG_6936 IMG_6939 IMG_6926