ពលររដ្ឋចំនួន៣៥នាក់ពុលនំបញ្ចុកនៅស្រុកក្រឡាញ់

0

សៀមរាប៖ ពលររដ្ឋចំនួន៣៥នាក់ស្រី២៨នាក់មានអាការៈ ទន់ដៃទន់ជើង អស់កំលាំង ក្អួតចង្អោរបន្ទាប់ពីហូបនំបញ្ចុកដែលគេរែកលក់ក្នុងភូមិ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០១៧នេះក្នុងភូមិរើល ភូមិខ្នារជើង ភូមិគោកចំបក់ ឃុំក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។
នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ អ្នកលក់នំបញ្ចុកឈ្មោះ ត សុផល ភេទ ស្រី អាយុ ៣៤ ឆ្នាំរស់នៅភូមិខ្នារជើង ឃុំក្រូចគរ។ អាជ្ញាធរស្រុកក្រឡាញ់បានរួមគ្នាជួយបញ្ជូនប្រជាពលរដ្ឋរងគ្រោះទៅមណ្ឌលសុខភាពក្រូចគរ ។
នៅល្ងាចថ្ងៃដដែលនេះផងដែរអាជ្ញាធរខេត្តសៀមរាបកំពុងចាត់បញ្ជូនគ្រូពេទ្យជំនាញ និងរថយន្តសង្គ្រោះ បន្ថែម ទៅកាន់មណ្ឌលសុខភាពឃុំក្រូចគរ ដើម្បីជួយសង្គ្រោះនិងព្យាបាលបងប្អូនប្រជាពលរដ្ឋ ៕

ខេង ឧត្តម