ខេត្តរតនគិរី ៖ បុរសវ័យចំណាស់ម្នាក់ទៅផ្តួលរំលំដើមឈើនៅចំការរបស់ខ្លួនមិនបានប្រុងប្រយ័ត្នត្រូវដើមឈើដួលវាយចំក្បាលស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធម៌បំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្រែទាហ៑ាន ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំរតនគិរី ។
យោងតាមរបាយការណ៍ពីនគរបាលស្រកកូនមុំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ម៉េត ភេទប្រុស អាយុ៤២ ឆ្នាំជនជាតិខ្មែរ មានទីលំភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យឃើញថា ដើមឈើដួលរំលំវាយចំក្បាលស្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្ថ៍ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី ៕ដោយ: យក្ខឡោម