ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ គំនរឈើជាច្រើនគំនូកដែលឈ្មួញមិនស្គាល់អត្តសញ្ញណប្រមែ ប្រមូល មកកៀងគរ ទុកលាក់ត្រង់ចំណុច ខាងក្រោយ ផ្ទះមួយខ្នង ឈ្មោះ ចែ នី ស្ថិតនៅក្នុងភូមិ អូរ
ល្វាក់ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ។ ទីស្នាក់ការដែនជំរកសត្វព្រៃលំផាត់អូរល្វាក់ មានមន្ត្រីបរិស្ថានពីររូបកំពុងគ្រប់គ្រងត្រូវបានស្គាល់:ទីមួយ: ឈ្មោះ ធឹម ចិត្រ មានថានះ ប្រធានស្នាក់ការបរិស្ថានអូរល្វាក់ ទីពីរ:ឈ្មោះ យុន សុខ ឡេង ជាប្រធានក្រុមដើរល្បាត។
ចំងាយពីទីស្នាក់ទៅគំនរឈើ ប្រមាណជាង1000ម៉ែត្រប៉ុណ្ណោះ ឃើញទីតាំងគំនរឈើ នេះតែម្តង ។
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ76 (ខេត្តរតនគិរី មណ្ឌលគិរី)
តាមប្រភពពីប្រជាពលរដ្ធដែលឆ្លងកាត់ទៅមកតាមផ្លូវបានអោយក្រុមសារព័តិមានដឹងជារឿយៗយូរមកហើយថា: ទីតាំងស្តុកឈើប្រណិតខាងលើនេះ មានពីរកន្លែង (ផ្ទះចំនួនពីរខ្នងក្បែរគ្នា)គឺ ផ្ទះទីមួយ: ត្រូវបានស្គាល់ឈ្មោះ: តា តី ជាអតីត មន្ត្រីបរិស្ថានដែលបច្ចុប្បន្ន ចូលនិវត្ត ហើយផ្ទះទីពីរឈ្មោះ ចែ នី នេះតែម្តង។
(មួយខែ30ថ្ងៃ) ពួកគាត់ តែងប្រទះឃើញ រថយន្តសាំយ៉ុងចាស់ៗព័ណលឿង ព័ណស ជាច្រើនគ្រឿង ចេញពីក្រុងបានលុង ឆ្ពោះទៅទីតាំងទាំងពីរនេះ ដើម្បីដឹកជញ្ជូនយកឈើមកក្រុងបានលុង ទាំងកណ្តាលថ្ងៃចែសតែម្តង ដោយគ្មានញញើតខ្លាចក្រែង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយនោះឡើយ។មានប្រភពមួយផ្សេងបានខ្សិបប្រាប់អោយដឹងទៀួតថា:ឈ្មោះ ថា ភេទប្រុស (ឈ្មួញដុះស្លែ) ជាអ្នកប្រមែប្រមូលឈើប្រណិតគ្រប់ទីកន្លែង មកស្តុកទុក នៃទីតាំងខាងលើ នេះ ដើម្បីរងចាំចែកចាយទៅក្រុម រថយន្តសាំយ៉ុងទាំងនោះ និងមួយចំនួនដឹកតាមរថយន្តផងខ្លួនខ្លះ រំដោះចេញទាំងយប់ទាំងថ្ងៃយ៉ាងរលូន។ ឈ្មួញដុះស្លែម្នាក់នេះ បានរៀបចំកញ្ចប់ពង្រាយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ គ្មានចន្លោះណាមួយនោះឡើយ ។ ទើបការប្រកបមុខរបរ ទិញលក់និងដឹកជញ្ជូនបទល្មើសព្រៃឈើបានយ៉ាងរលូន គ្មានឧបសគ្គរារាំងដូច្នេះ ។
ពាក់ព័ន្ធករណីខាងលើ: លោក ធឹម ចិត្រ ប្រធានស្នាក់ការបរិស្ថានអូរល្វាក់ បានបំភ្លឺតាមទូរស័ព្ទអោយអ្នកសារព័តិមានដឹងកាលពីល្ងាចថ្ងៃទី13ខែមករាឆ្នាំ2017 ទាំងសំដីមិនសមរម្យថា: អោយអ្នកសារព័តិមាន សុំដីការពីសាលាដំបូងខេត្ត ទើបគេនឹងធ្វើការបង្ក្រាបគំនរឈើខាងលើនេះហើយក៍បិតទូរស័ព្ទ។
គួរបញ្ចាក់ថា៖ បរិស្ថានជាដែនសមត្ថកិច្ចមួយផ្នែកក្នុងសង្គមមានតួរនាទី គ្រប់គ្រង និងការពារដែនជំរកសត្វព្រៃ ក្នុងមូលដ្ធាននិងតាមតំបន់ ក៍ជាតួនាទីទប់ស្កាត់ បទល្មើសផ្សេងៗជាពិសេស បទល្មើសព្រៃឈើជាដើម
តែបែរជា មន្ត្រីរូបនេះ ប្រើតួនាទីអ្នកសារព័តិមានអោយទៅសុំដីការពីសាលាដំបូងទៅវិញ ?? ៕