កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្ក ជូននាយទាហាន នៃកងរាជ
អាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ១៣រូបដែលមានមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ ក្រុងស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ ព្រមទាំង នាយទាហាន នាយទាហានរងអាវុធហត្ថសរុបចំនួន៩៨នាក់ ។ នាយទាហានដែលត្រូវប្រកាសមុខងារចំនួន០៣រូប ទី០១- សោម សាម៉ុន មេបញ្ជាការរងទទួលការងារកសាងកម្លាំង ទី២-វរសេនីយ៍ឯក អឿ សំរិទ្ធ មេបញ្ជាការរង ទី៣- វរសឹនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ។ ចំពោៈនាយទាហានដែលត្រូវដំឡើងឋានន្តរស័ក្ក មាននាយទាហានមានចំនួន ១៣រូបក្នុងនោៈថ្នាក់វរសេនីយ៍ទោចំនួន០៧ រូប និងថ្នាក់វរសេនីយ៍ត្រីចំនួន០៦រូប ។
នៅក្នុងពិធីបំពាក់ឋានន្តរសក្ក័នេះលោកឧត្តម ជូ សារុន មេបញ្ជាការអហខេត្តបានមានមតិក្នុងឱកាសនោះ ឯកឧត្តមមេបញ្ជាការបានផ្តាំផ្ញើដល់ នាយទាហានដែលទទួលបានដំណែងថ្មី និងនាយទាហាន ដែលត្រូវបានដំឡើងឋានន្តរស័ក្តិត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនដែលខ្លួនទទួលបានទៅបម្រើបងប្អូនប្រជាពលរដ្ឋ ជូនជាតិមាតុភូមិ ជូនរាជរដ្ឋាភិបាល ឲ្យទទួលសុខសន្តិភាព សុវត្តិភាព ការពារផលប្រយោជន៏ជូនពលរដ្ឋស្របច្បាប់ឲ្យបានល្អប្រសើរ ។ លោកឧត្តមសេនីយ៏ត្រីមេបញ្ជាការបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាអង្គភាពយោធាច្បាប់ដែលត្រូវបានថ្នាក់លើបានផ្តល់កិត្តយសដំឡើង មុខងារនិងឋានន្តរសក្ក័លើកនេៈគឺដើម្បីឲ្យនាយទាហានដែលបានសាងស្នាដៃជូនអង្គភាពលើការងារដែលបានដាក់ឲ្យអនុវត្តនាពេលកន្លងមក ៕