ឃាត់ខ្លួនមេព្រៃ៣នាក់និងមនុស្ស៦នាក់ពីបទឃុបឃិត រំដោះយករថយន្តយីឌុប២គ្រឿដឹកឈើខុសច្បាប់ម៉ោង២យប់

0

កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាក់កំលាំងឲ្យសមត្ថកិច្ចឃាត់ខ្លួនបុរស​មនុស្ស៩នាក់ ពីបទនាំគ្នាលបលួចរំដោះយករថយន្ត ធុនយក្យចំនួន២គ្រឿង បានដឹកឈើខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងអាវុធហត្ថខេត្ត បានឃាត់កាលពីថ្ងៃ១១ ខែមករា ឆ្នាំ២០​១៧ កន្លងមក ហើយបានយករថយន្តទាំង២យកទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ស្រាប់តែវេលា​ម៉ោង​២យប់ ឈានចូលថ្ងៃទី១៤ មានមនុស្ស៦នាក់ទៅប្តូរកង់រថយន្តទាំងយប់ ហើយមានការនាំចេញតែត្រូវ​បានអភិបាលស្រុកសណ្តាន់ចេញមកហាត់ប្រាណឃើញក៏ឲ្យសមត្ថកិច្ចឃាត់តែម្តង។

កម្មករជា១២នាក់ស៊ីឈ្នួលដឹកឈើតាមរយះកាឡេថង ត្រូវបានឆ្លើយសារភាពថា ពួកខ្លួនគ្រាន់តែជាអ្នកស៊ី ឈ្នួលដឹកជញ្ជូន និងលើកឈើដាក់ឡានឲ្យ លោកស្រី ផាន់នី ដែលត្រូវជាប្រពន្ឋលោក អួង ម៉ាលី អធិការស្រុកសណ្តាន់ ដែលជាម្ចាស់ឈើ និងជាអ្នកគ្រប់គ្រងអ្នកកាត់ឈើនៅក្នុងព្រៃ ហើយការលើកឈើនៅក្នុង ចំការលោក អួង ម៉ាលី ។ សូមបញ្ជាក់ថាកន្លងមក លោកស្រី ផាន់នី ជាមនុស្សមានឈ្មោះល្បីល្បាញ ត្រូវបានមហាជនដាក់ហាសនាមថា ជាឧក្រិដ្ឋជនព្រៃឈើ ជាប់លំដាប់ថ្នាក់លេខ១ ខាងបំផ្លាញព្រៃឡង់ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា សកម្មភាពដែលសមត្ថកិច្ចចាប់រថយន្តដឹកឈើនេះ គឺមិនមែននៅជិតស្នាក់ការបរិស្ថាននោះទេ ដោយវាមានចម្ងាយ៧គីឡូម៉ែត្រឯណោះ គឺវាស្ថិតនៅក្នុងចំការលោក អួង ម៉ាលី អធិការស្រុកសណ្តាន់ ចំនុចអូងាវ ជាប់ក្រុមហ៊ុន CRCK ចំការកៅស៊ូ ហើយក៏ជាដែនគ្រប់គ្រងរបស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ  បើគិតចំងាយពីព្រៃឡង់គឺជាង១០ គីឡូម៉ែត្រឯណោះក្នុងនោះលោកក៏មិនបដិសេធន៍ថា មិនមានការពាក់ព័ន្ឋ​នោះទេ គឺក្រែងមានកូនចៅរបស់លោកមានអ្នកខ្លះខូចក៏មានដែរ ចំណែកឈើដែលបានលើកដាក់ឡាននេះ គឺមួយចំនួនធំនាំចេញពីព្រៃសហគម និងមួយចំនួនចេញពីព្រៃឡង់ តែទោះជាយ៉ាងណានោះលោកនឹងរឹតបន្តឹងមន្រ្តីបរិស្ថានទាំងអស់ ឲ្យប្រឹងប្រែងអនុវត្តតាមតួនាទីរបស់ខ្លួន ។

លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានឲ្យដឹងថា នៅយប់ដែលជនមួយក្រុមនេះរំដោះរថយន្ត គឺនៅវេលាម៉ោង២យប់ លោកចេញមកខាងក្រៅបន្ទប់ក៏ស្រាប់តែឃើញ រថយន្តដែលត្រូវបានចាប់ មានមនុស្សកំពុងតែធ្វើម៉ាស៊ីន និងដោះដូរកង់ឡាន នៅពេលម៉ោង៤ជិតភ្លឺលោកចេញមកម្តងទៀត ក៏ស្រាប់តែមានការភ្ញាក់ផ្អើលរថយន្តមុខសញ្ញា ២គ្រឿងនេះ ក្រុមមនុស្ស៦នាក់នេះ បានកំពុងតែរំដោះចេញទាំងយប់ លោកបានយកឡានពាំងពីក្រោយ  ហើយក៏បានរាយការជូនព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ក្រុមទាំងនេះជាបន្ទាន់ ក្រុមជនសង្ស័យបានបើករថយន្តរត់ សមត្ថកិច្ចបើករថយន្តដេញតាម រាប់សិបគីឡូដី ទំរាំចាប់ចំងាយពេលជាង២ម៉ោង ។

ក្នុងប្រតិបត្តិការដេញចាប់ជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦នាក់ ពីបទចូលរំដោះរថយន្តទាំងកណ្តាលយប់ ដោយពុំមានច្បាប់អនុញ្ញាតិ បញ្ជូនមកកាន់តុលាការ ដើម្បីដំណើរការតាមនិតិវិធីច្បាប់ ចំណែកមេព្រៃត្រូវបានព្រះរាជអាជ្ញា នាំខ្លួនទៅសួរនាំ ដែលមានកសរសង្ស័យថាមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ រំដោះរថយន្តដឹកឈើ ពីកន្លែងស្នាក់ការរបស់ខ្លួន ដោយអនុវត្តផ្ទុយពីច្បាប់ ទីមួយឈ្មោះ សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់  ២ លោក ចាន់ មន្នីនាទ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ទី១ នាយរងសង្កាត់ សណ្តាន់ មកសាលាដំបូងខេត្តដើម្បី ឆ្លើយបំភ្លឺពីករណីជនសង្ស័យអាចចូលទៅរំដោះរថយន្តពីកន្លែងស្នាក់ការ។

ដោយ  ប៊ុន  រដ្ឋា