​ពលរដ្ឋ​គ្រោង​ធ្វើ​កូដកម្ម​គ្មា បិទផ្លូវ បើ​ន​លក្ខ​ណ័​ពី​ការផ្លាស់ប្តូរ ទីតាំង​ស្តុក​សំរាម​របស់​ក្រុមហ៊ុន​ហ្កា​.​អ៊ី​.​យ៉ា​

0

សៀមរាបៈ​ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ដែល​រស់នៅ​តំបន់​ជុំវិញ​ទីតាំង​ស្តុក​សំរាម​របស់​ក្រុមហ៊ុន​ហ្កា​អ៊ី​យ៉ា​.​ភីអិលស៊ី​បានដាក់​ពាក្យ​ប្តឹងទៅ​អាជ្ញាធរខេត្ត​ឲ្យ​ជួយ​អន្តរា​គម​ន៏​ផ្លាស់ប្តូរ​ទីតាំង​របស់​ក្រុមហ៊ុន​នេះ​ចេញ​ជាបន្ទាន់​បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹងធ្វើ​កូដកម្ម​បិទផ្លូវ​ដែលជា​ច្រកចូល​របស់​ក្រុមហ៊ុន​នៅ​ឆាប់ៗ​ខាង​មុ​ខេះ​។​

​ ​ទីតាំង​ស្តុក​សំរាម​របស់​ក្រុមហ៊ុន​ឈ្មោះ​ហ្កា​អ៊ី​យ៉ា​ស្ថិតនៅ​កណ្តាល​ក្រុង​សៀមរាប​ស្ថិតក្នុង​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ទល់មុខ​អគ្គិសនី​ខេត្តសៀមរាប​។​ ​ ​អ្នកស្រី​គួច​ខា​ណៃ​តំណាង​ពលរដ្ឋ​ក្នុងភូមិ​ខ្នារ​សង្កាត់​ជ្រាវ​បាន​ឲ្យ​វាល​ឥន្ទ្រី​ដឹងថា​ដោយសា​តែ​ក្លិនស្អុយ​បាន​ជះ​ស្រោចស្រព​គ្របដណ្តប់​លើ​ពលរដ្ឋ​រាប់សិប​គ្រួសារ​ជាច្រើន​ឆ្នាំ​រហូត​ទ្រាំលែងបាន​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៣ ពួកគាត់​បានដាក់​ពាក្យ​បណ្តឹង​មួយច្បាប់​ទៅ​អាជ្ញាធរ ឲ្យ​ជួយ​មាន​វិធានការ​ផ្លាស់ប្តូរ​។

​តែ​នៅ​ថ្ងៃទី​២៨​ខែ​ឆ្នាំ​២០១៤​សាលាខេត្ត​សៀមរាប​បាន​ចេញ​លិខិត​ជូនដំណឹង​មួយច្បាប់​មក​អ្នកស្រី​វិញ​ដោយ​បញ្ជាក់ថា​អាជ្ញាធរ​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​អនុវត្ត​នូវ​៦​ចំណុច​ទី​១​កាត់បន្ថយ​ការ​រំ​ខាង​ដោយ​សម្លេង​គ្រប់បែបយ៉ាង​។ ទី​២ ត្រូវ​ចល័ត​សំណល់ សំរាម​ចេញពី​ទីលាន​ស្តុក​ឲ្យ​បាន​អស់​ជាប្រចាំ​រៀងរាល់ថ្ងៃ​។

ទី​៣ ប្រើ​ថ្នាំ​កំចាត់​ក្លិនស្អុយ​តាម​បច្ចេកទេស​គឺ​ជៀស វាង​កុំ​ឲ្យ​ជះក្លិន​ស្អុយ​ដល់​ពលរដ្ឋ​ជិតខាង​និង​សាធារណៈជន​។​ទី​៤ ត្រូវ​ចាក់​បេតុង​ទាំង​កន្លែង​ស្តុក​សំរាម និង ចំណុច​ប្រតិបត្តិការ​នានា ។​ទី​៥ ត្រូវមាន​ប្រព​ន្ធ័​ប្រឡាយ​បង្ហូរទឹក​កខ្វក់ តាម​បច្ចេកទេស​ជៀសវាង​មានទឹក​ដក់​ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ​និង​សត្វ​ចម្លង​មេរោគ​គ្រប់​ប្រភេទ​។​ទី​៦​ការដឹកជញ្ជូន​សំណល់​សំរាម​ត្រូវ​គ្រប​កៅស៊ូ​តង់​ចង​ឲ្យ​ជាប់​ជៀសវាង​ធ្លាក់​រាយប៉ាយ​ជាហេតុ​បង្ក​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ត្រូវ​សម្អាត​ជា ប្រចាំ​ចាប់ពី​ផ្លូវ​វាង​ក្រុង រហូតដល់​ក្រុមហ៊ុន​។

បើ​អនុវត្ត​មិនបាន​៦​ចំណុច​ខាងលើ ក្រុមហ៊ុន​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង នោះ​ចេញ​។​ ​ ​អ្នកស្រី​បន្ថែមថា ពីថ្ងៃ​ជូនដំណឹង​របស់​សាលាខេត្ត រហូតមកទល់​ពេលនេះ ទាំង​សម្លេង​រំខាន ទាំង​ក្លិនស្អុយ នៅតែ​គ្របដណ្តប់​មកលើ​ពលរដ្ឋ​គ្មាន​ថ្ងៃ​ស្រាក​ស្រា​ន​។ ក្លិនស្អុយ​មិន​ត្រឹមតែ​បង្ក​ការលំបាក ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​នោះទេ​នោះទេ​គឺ​ថែមទាំង​បង្ក​ឲ្យ​កើតមាន​នូវ​ជម្ងឺ​ផ្លូវដង្ហើម​ដល់​ក្មេង​តូច​ជាច្រើន​នាក់​ទៀត​។

ដោយសា​បញ្ហា ទាំងនេះ​ទើប​ពួកគាត់​សម្រេច​ដាក់ពាក្យ​បណ្តឹង​ជាថ្មី ។ ក្រោយ​ដាក់ពាក្យ​ប្តឹង​ជាថ្មី នៅ​ព្រឹក​ថ្ងៃ ទី​៣​ខែមិថុនា​នេះ អាជ្ញាធរ​បាន​ហៅ​ពិភាគសារ ដោយ​អះអាងថា នៅ​ថ្ងៃទី​៦​ខាងមុខនេះ នឹង​ដោះស្រាយ​គ្នា​។​ ​ ​អ្នកស្រី​បញ្ជាក់​បន្ថែមថា អ្វីដែល​ពួកគាត់​ចង់បាន​គឺ ផ្លាស់ប្តូរ​ទីតាំង ហើយ​បើ​នៅ​ថ្ងៃទី​៦​ខាងមុខនេះ ពុំមាន​លក្ខ​ណ័​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ទីតាំង​ស្តុក​សំរាម​នោះទេ​នៅ​ថ្ងៃទី​៨​មិថុនា​ពួកគាត់​អាច​នឹងធ្វើ​កូដកម្ម​បិទផ្លូវ រហូត​មានការ​ផ្លាស់ប្តូរ​ទីតាំង​ទើប​ប​ញ្ឍ​ប់​។​

​ ​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ​បាន​ឲ្យ​ដឹង​ដែរ​ថា​ទាក់ទង​នឹង​ការធ្វើ​កូដកម្ម​បិទផ្លូវ​នេះ​ខាង​ពលរដ្ឋ​ក៏បានផ្តល់​ព័​ត៏​មាន​ឲ្យ​ខាង​លោក​ដែរ​។​ចឹ​ង​ទេ​អ្វីៗ​ដែល​កើតឡើង​គឺជា​សិទ្ធិ​របស់​ពួកគាត់​ខាង​លោក​បាន​ត្រឹម​រាយ​ការជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​។​ ​ ​កាលពី​ព្រឹក​ម៉ិ​ញ​វាល​ឥន្ទ្រី​មិនអាច​ស្វែងរក​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ហ្កា​អ៊ី​យ៉ា​ទាក់ទង​នឹង​ការប្តឹង​ឲ្យ​ផ្លាស់ប្តូរ​ទីតាំង​បានទេ​ដោយ​ទូរស័ព្ទ​ចូលគ្នា​ន​អ្នកទទួល​៕IMG_6999 IMG_0107