សៀមរាប : ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៤នេះនៅវេលាម៉ោង៨.៥០នាទីព្រឹក ជនសង្ស័យឈ្មោះប៉ិច ចឹម ភេទប្រុសអាយុ២២ឆ្នាំបានចូលគាស់ផ្ទះប្រជាពលរដ្ឋនៅភូមិពោធិសេរីឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប ។ ម្ចាស់ផ្ទះឈ្មោះ ឡៅ គឹមស៊ាន ភេទប្រុស មុខរបរជាងធ្វើម៉ូតូ មាន ប្រពន្ធឈ្មោះ អ៊ឹង សោភី
ដោយក្រុមគ្រួសារជនរងគ្រោះព្រឹកឡើងបាននាំគ្នាមកផ្សារអស់ ជនសង្ស័យក៏បានចូលទៅលួចគាស់ទ្វា គាស់បង្អួចចូលទៅគាស់ទ្វាបន្ទប់ គាស់ទូរប្រុងយកលុយ និង ទ្រពសម្បត្តិ តែកូនប្រុសជនរងគ្រោះទៅទាន់ក៏ស្រែកហៅអ្នកជិតខាង និង បានទូរស័ព្ទប្តឹងសមត្ថកិច្ចភ្លាមៗ ពេលនោះសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋដេញចាប់ជនសង្ស័យរត់មកដល់ភូមិកំពង់ក្តី.១.ឃុំកំពង់ក្តី ជនសង្ស័យរត់ចូលទៅពួនក្នុងស្រះទឹកសមត្ថកិច្ចរកឃើញចាប់បាននៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃ. ខែ. ឆ្នាំដ៏ដែល ។
តាមចំលើយជនសង្ស័យឈ្មោះ ប៉ិច ចឹមបានឆ្លើយសារភាពថាខ្លួនមានស្រុកកំណើតនៅកំពង់តាបែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលមុខសាលាវិទ្យាល័យបឹងត្របែក(ភ្នំពេញ) ខ្លួនបានជិះរថយន្តមកចុះនៅកំពង់ក្តីហើយមិនមានលុយឲ្យថ្លៃរថយន្តក៏ដើរឃើញផ្ទះគ្មានមនុស្សនៅក៏ចូលទៅគាស់ទ្វារ គាស់បង្អួចចូលទៅក្នុងផ្ទះ គាស់ទូរ គាស់ទ្វាបន្ទប់ស្រាប់តែ
ម្ចាស់ផ្ទះមកទាន់ក៏ឡូតរត់ចេញពីផ្ទះ តែរត់ពុំរួចក៏ត្រូវបានសមត្ថកិច្ចចាប់បានតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលនៃអធិការរដ្ឋាននគបាលស្រុកជីក្រែងខេត្តសៀមរាបចំណាត់ការទៅតានិតិវិធីជាបន្ត។ ដោយ លោក ព្រំ សុខា