សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុកំពុងតាមស៊ើបអង្គេតរថយន្តដែលបង្ករគ្រោះថ្នាក់ធ្វើអោយបុរសម្នាក់ស្លាប់

0

ខេត្តព្រះសីហនុ៖សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុកំពុងតាមស៊ើបអង្គេតរថយន្តដែលបង្ករគ្រោះថ្នាក់ធ្វើអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅលើបណ្តោយផ្លូវជាតិលេខ៤ក្បែរផ្សារឃ្លាំងលើ សង្កាតើ១ ក្រុងព្រះសីហនុនាកណ្តាលរាត្រីថ្ងៃទី១៥មករា២០១៧។

គ្រោះថ្នាក់ចរាចរន៏ដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្តធំបានកើតឡើងនៅវេលាពាក់កណ្តាលយប់ថ្ងៃទី១៥មករា២០១៧ ។

ហេតុការនេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចំណុចក្បែរផ្សារឃ្ឡាំងលើ ក្រុងព្រះសីហនុ ដោយបានបណ្តាលបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលបានស្លាប់នេះឈ្មោះ ឡុង ចន ភេទ ប្រុស មានស្រុកកំនើតនៅស្រុកដងទង់ ខេត្តកំពត ជឹះម៉ូតូ សេ ១២៥ ស្លាកលេខ ភ្នំពេញ ១S-7179 ទឹសដៅបញ្រ្ចាសគ្នាជាមួយរថយន្តធន់ធ្ងន់ មិនស្គាល់អត្តសញ្ញាណ រត់គេចបាត់ស្រមោល។

លោក ព្រំ ពៅ នាយការិយាល័យនគរបាលចរាចរណ៏នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមដានរករថយន្តសង្ស័យបង្ករហេតុយកមកចាត់ការតាមនិតិវិធី។តែពេលនេះមិនទាន់សន្និដ្ឋានបាននៅឡើយទេ៕