ខេត្តព្រះសីហនុ៖ភ្ញៀវទេសចរតាមកប៉ាល់នៅតែបន្តចូលមកលេងខេត្តព្រះសីហនុជាបន្តបន្ទាប់ខណៈកម្ពុជាមានសន្តិភាពនិងស្ថេរភាពនយោបាយ។
បន្ទាប់ពីកប៉ាល់ទេចរណ៏ខ្នាតយក្សចំនួនពីរគ្រឿងបានចាកចេញពីកម្ពុជាបន្ទាប់ពីបាននាំភ្ញៀវទេសចរចំរុះសញ្ជាតិទស្សនាខេត្តព្រះសីហនុរួចមក នៅថ្ងៃទី១៥នេះក៏មាននាវាទេសចរណ៏ខ្នាតយក្សមួយគ្រឿងថ្មីទៀតបានចូលចតនៅកមពង់ផែស្វយត្ន័ខេត្តព្រះសីហនុដោយបាននាំមកនូវភ្ញៀវទេសចរជាងមួយពាន់នាក់ដើរលេងកំសាន្តនៅខេត្តព្រះសីហនុយ៉ាងសប្បាយរីករាយ។
លោក ងុយ ជាង នាយប៉ុស្តិ៏នគរបាលអន្តោប្រវេស្ថ៏ច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានអអោយដឹងថា៖នាវាទេសចរណ៏នេះធ្វើដំណើរពីប្រទេសថៃ រួចចូលកម្ពុជា បន្ទាប់មកនៅម៉ោង២២,០០នាទីថ្ងៃដដែលនេះនាវានេះនឹងត្រឡប់ទៅប្រទេសវៀតណាមទៀត។
នាវានេះផ្ទុកភ្ញៀវចំនួន១៥៩៦នាក់ ចំនួនសញ្ជាតិដែលច្រើនជាងគេគឺថៃ ១១២១នាក់ និងចិនចំនួន៣០៦នាក់។
ក្នុងដំណើរឈៀងចូលកម្ពុជានេះដែរសង្គេតឃើញមានកងកំលាំងសត្ថកិច្ចខេត្តព្រះសីហនុបានយកចិត្តទុកដាក់់ការពារសុវត្ថិភាពភ្ញៀវយ៉ាងកក់ក្តៅផងដែរ៕