លោក លី សារី នាំអំណោយចែកជូនគ្រួសាររងគ្រោះដោយសារមីននិងជនក្រីក្រជរាពិការ

0

បន្ទាយមានជ័យ៖គ្រប់ពេលខណះទទួលពត័មាន ពីក្រុមការងារនៅមូលដ្នាន ពាក់ព័ន្ធនិងគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗលោក លី​ សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋានដើម្បីសាកសួសុខទុក្ខ និងនាំអអំណោយចែកជូនដល់គ្រួសាររងគ្រោះ។
នៅមន្ទីពេទ្យមិត្តភាព កម្ពុជា-ជប៉ុនស្រុក មង្គលបូរី ជនរងគ្រោះដោយសារមីន គ្រួសារក្រីក្រកំពុងសម្រាកព្យាបាលលោក លីសារី និងក្រុមការងារ ចុះសួរសុខទុក្ខនិងនាំអំណោយសាខាកាកបាតក្រហមខេត្តចែកជូនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
លោក លី សារី ប្រាប់ថា: ជនរងគ្រោះដោយសារគ្រាប់មីនមានឈ្មោះកូប ម៉ាន ភេទ្រុសអាយុ៤៧ឆ្នាំមានទីលំនៅភូមិប៉ាលិលេយ្យ២សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានន័យត្រូវជាន់មីនផ្ទុះកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចទំនុប.ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខណះដើរទាក់លលកតាមក្បែព្រំដែនកម្ពុជាថៃ។
ចំណែកស្ត្រីឈ្មោះ រុន សោភ័ណ អាយុ៣២ឆ្នាំ នៅឃុំត្រែង ស្រុករតនះមណ្ឌុល ខេត្តបាត់ដំបង ជាគ្រួសារក្រីក្រមានជម្ងឺមហារីក ដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យនេះត្រូវបានក្រុមការងារជួយឧបត្ថម្ភជាថវិកាចំនួន៣០០០០០៛ (សាមសិបម៉ឺនរៀល)។
ក្នុងថ្ងៃជាដដែល លោកលី សារី និងក្រុមការងារ បានបន្តយកអំណោយកាកបាទក្រហមទៅចែកជូនដល់គ្រួសារជួបការលំបាកមួយគ្រួសារទៀត អតីតយុទ្ធជន ពិការភ្នែកទាំងសងខាងឈ្មោះ លោកយាយ អិុត យឿង អាយុ៧៨ឆ្នាំ រស់នៅភូមិបងបត់កើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាមួយនិងការនាំអំណោយសួរសុខទុក្ខនេះផងដែរលោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាបានពាំនាំការសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាការសម្តេចតែងយកចិត្តទុក្ខដាក់ពីការលំបាក់របស់ពលរដ្ឋនិងតែងចាត់អោយក្រុមការងារតាមខេត្តចុះជួយជាបន្ទាន់នៅពេលដែលបងប្អូនជួបការលបាក់ដូចជាដោយសារគ្រោះធម្មជាតិនិងហេតុការផ្សេង៕ដោយ:ឃិន គន្ធា