បួងចង្កូតជ្រុលហោះធ្លាក់ជ្រោះរងរបួសធ្ងន់ស្រាល៥នាក់នៅស្រុកកូនមុំ

0

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានបុរសជនជាតិចិន៤នាក់នឹងខ្មែរម្នាក់ជួបនូវឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចចុះចំណោតភ្នំកូនមុំ(ផ្លូវកែង) ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់រួុមដំណើរ មានជនជាតិចិន៣នាក់រងរបួសធ្ងន់។

បើតាមការឲ្យដឹងពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តម៉ាកMITSUBISHI ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AB-3410 ធ្វើដំណើរចេញពីក្រុងបានលុងក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៧៨បោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើស្ថានភាពផ្លូវកែងនឹងចុះចំណោតភ្នំផងនោះហើយបានវ៉ារថយន្តសាំយ៉ុងមួយគ្រឿងទៀត ស្របពេលកំពុងវ៉ាស្រាប់តែមានរថយន្តធុនធំបើកមកបញ្ច្រស់ទិសគ្នាក៍វ៉ាក់អឺតៃកុងរថយន្តបានបួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវមួយដើមហោះ ធ្លាក់ចូលជ្រោះតែម្តង។

ប្រភពបន្តថា ជនរងគ្រោះទាំង៥នាក់រួមមានទី១- ឈ្មោះ ពិសុទ្ធភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរជាអ្មកបើកបរ (រងរបួសស្រាល) ។ទី២- ឈ្មោះ ហូរ ប៉ោឈុនភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន( រងរបួសធ្ងន់) ទី៣- ឈ្មោះ វ៉ា អ៉ីភេទប្រុសអាយុ២៩ ឆ្មាំជនជាតិចិន (រងរបួសស្រាល)ទី៤- ឈ្មោះ ចាង ខៃអ៉ិងភេទប្រុសអាយុ៤៩ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់)ទី៥- ឈ្មោះ កាវ ធីលាងភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់)។
អ្នកទាំង៥រស់នៅទីក្រុងភ្នំពេញ មានមុខរបរ វិនិយោគគិននៅប្រទេសកម្ពុជា។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់តាមរថយន្តមណ្ឌលសុខភាពស្រុកកូនមុំមកកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រងចាំដោះស្រាយជាក្រោយ ៕ដោយ: យក្ខឡោម