ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្តល់នូវបទពិសោធខ្លះៗបន្ទាប់ពីឯឧ បានក្លាយជាអភិបាលខេត្តព្រះសីហនុរយៈពេល២៥ខែកន្លងមកនេះ គ្រាដែលកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៥ ដែលជាមន្ត្រីរួមជំនាន់ជាមួយឯឧត្តមចំនួន៦០នាក់បានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី១៥មករា២០១៧នេះ អភិបាលខេត្តព្រះសីហនុ ទទួលជួបសំណេះសំណាលជាមួយកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទដ្ឋបាលឆ្នាំ២០១៥ ចំណួន៦០នាក់ គ្រាដែលកម្មសិក្សាការីទាំងនេះបានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុដើម្បីស្វែងយល់អំពីបទពិសោធន៏ការងារទាំងឡើយរបស់ឯឧ យន្ត មីន ខណៈឯឧបានក្លាយជាអភិបាលខេត្តបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់មន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល។
ឯឧ យន្ត មីន បានបង្ហាញជូនកម្មសិក្សាការីថា”មានការលំបាកខ្លះដែរក្នុងការគ្រប់គ្រងដឹកនាំ ព្រោះខេត្តព្រះសីហនុមានបញ្ហាប្រឈមច្រើនជាងខេត្តទាំងអស់ក្នុងព្រះរាជានាចក្រកម្ពុជា ជាបិសេសបញ្ហាទំនាស់ដីធ្លី។”
ឯឧ ក៏បានប្រាប់កម្មសិក្សាការីថា”ឯឧ មានគោលលការណ៏ដឹកនាំដោយលៃយ៉ាងណាធ្វើអោយទាំងអស់គា្នអាចរស់បានគឺអ្នកមានក៏រស់បាន អ្នកក្រក៏អាចរស់បាន អ្នកធំក៏រស់ អ្នកតូចក៏រស់ អ្នកខិលខូចក៏អាចរស់បានដែរតែត្រូវគោរពតាមច្បាប់។”
ឯឧ យន្ត មីន បន្តថា” ការលើកទឹកចិត្តដល់មន្ត្រីគឺជាកត្តាសំខាន់ណាស់ក្នុងការដឹកនាំ។”
ដោយឡែកពាក់បន្ធ័ទៅនឹងការដោះស្រាយទំនាស់វិញ
ឯឧ បញ្ជាក់ថា “រាល់ដំណោះស្រាយត្រូវយកច្បាប់ជាគោលដោយមិននិយមបក្ខពួកនិងត្រូវប្រកាន់ខ្ជាប់ភាពយុត្តិធម៌ទើបសង្គមមានស្ថេរភាព។តែពេលខ្លះក៏យើងត្រូវយកគោលការណ៏ឈ្នះដើម្បីសម្របសម្រួលស្ថានការខ្លះដែរ។