សួន លីណា
ព្រះវិហារ: ជនសង្ស័យចែកចាយថ្នាំញៀន៥នាក់ និងក្រាមពណ៌សថ្លា៧០កញ្ចប់ បានរងការឃាត់ខ្លួន និងដកហូតបាននៅក្នុងរយៈពេលពីថ្ងៃ នៃការបង្ក្រាប ដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ ហើយការឃាត់ខ្លួនជនសង្ស័យ ប្រុស.ស្រីទាំង៥នាក់នោះ ត្រូវគេធ្វើឡើងកាលពីថ្ងៃ១៤.១៥ ខែមករា ឆ្នាំ២០១៧ នៅទីតាំងក្នុងលំនៅដ្ឋានពីរផ្សេងគ្នា ដោយកម្លាំងការរិយាល័យកណ្តាល ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគបាលស្រុកគូលេន ដឹលនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ម៉ក ជីតូ អគ្គស្នងការរងនគបាល ជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណកម្មាត្រួតពិតគ្រឿងញៀនថ្នាក់ខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ី គីរី ស្នងការនគបាលខេត្តព្រះវិហារ និងលោក វរៈសេនីយ៍ឯក មាឃ សំអូន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសគ្រឿងញៀន ។
ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាល ប្រឆាំងបទល្មើសខេត្ត លោកវរៈសេនីយ៍ឯកមាឃ សំអូន បាន ឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ថា ជនសង្ស័យប្រុស.ស្រីទាំង៥នាក់ ដែលកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះឃាត់ខ្លួន និងដកហូតបានវត្ថុតាងបទល្មើសសារធាតុញៀននៅពេលនេះ ទី១.ឈ្មោះឆាយ រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ២. ប៊ុត អ៊ុយហេង ភេទស្រី អាយុ៤៥ឆ្នាំ ៣.ហូរ លីហៀង ភេទប្រុស អាយុ១៥ឆ្នាំ ៤.ផល វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ នាក់ទាំង៤រស់នៅភូមិ ស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ និងទី៥ឈ្មោះធូន ឌឿង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូនត្បូង ស្រុកគូលែនត្បូង ខេត្តព្រះវិហារ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានក្រាមពណ៌សថ្លាចំនួន៧០កញ្ចប់ ក្នុងនោះ ធំ១៧កញ្ចប់ តូច៥៣កញ្ចប់ wy៤២គ្រាប់ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង សម្ភារៈ សម្រាប់ថ្លឹងនិងវិចខ្ចប់ ថ្នាំ ញៀនមួយចំនួន ។ លោកស្នងការរងខេត្តបានបន្តឲ្យដឹងថា ក្រោយទទួលបានចម្លើយសារភាព ពីជនសង្ស័យរួចមក កម្លាំងនគរបាលជំនាញគ្រឿងញៀនខេត្ត បានចងក្រងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងបទល្មើស ទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នោះហើយដែរ ៕