ស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកឈើរៀបជាក្បូនដង្ហែរដូចបុណ្យកឋិនត្រូវគេសង្គេតឃើញបានធ្វើចរាចរណ៏យ៉ាងអនាធិបតេយ្យបំផុតចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់កុងត្រូលត្រួតពិនិត្យចម្រុះឆ្ពោះទៅកាន់ខេត្តគោលដៅ គ្មានសមត្ថកិច្ចចម្រុះចេញបង្ក្រាបតែបែរជាដើរចេញអស់ ទុកអោយរថយន្តដឹកឈើទៅបានដោយរលូន។ជាក់ស្តែងកាលពីយប់ថ្ងៃ១៦មករា២០១៧មានរថយន្តប្រភេទសាំយ៉ុងដឹកឈើចំនួន៦គ្រឿងតម្រៀបជាជួរចេញទៅដោយឆ្លងកាត់កុងត្រូលត្រួតពិនិត្យចម្រុះ ស្ថិតនៅចំណុចហួសផ្លូវបំបែកចំការម៉ៃសាក់ចំងាយប្រហែល៥០០មែត្រ ក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែង។
ប្រភពត៍មានបានអោយដឹងថារថយន្តដឹកឈើជាច្រើនគ្រឿងខាងលើនេះគឺបានដឹកចេញពីចំនុចវាលដេញក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ហើយគេសង្ស័យថាក្រុមឈ្មួញបានរត់ការទៅអោយសមត្ថកិច្ចណាដែលនៅតាមដងផ្លូវពីចំណុចផ្តើមចេញរហូតដល់ចំនុចគោលដៅត្រូវទម្លាក់ចុះទើបបានជាសមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ហើយជាពិសេសនោះទីតាំងដែលមានកុងត្រូលត្រួតពិនិត្យចម្រុះស្ថិតនៅចំនុចខាងលើនោះមិនអាចឃាត់រថយន្តដឹកឈើនេះបានទេមិនដឹងថាមកពីមូលហេតុអ្វី គ្រាន់តែឃើញរថយន្តដឹកឈើមកដល់ភ្លាមនាំគ្នាគេចចេញទៅខាងក្រោយអស់ទុកអោយរថយន្តដឹកឈើទៅបានដោយសុវត្ថិភាព។
លោក សៅ វុត្ថា មេបញ្ជាការអាវុធហត្ថក្រុងស្ទឹងត្រែងបានប្រាប់តាមទូរស័ព្ទអោយដឹងថា នៅទីតាំងនោះមានកម្លាំងជាច្រើនប្រភេទ ហើយកម្លាំងរបស់លោកដាក់នឹងដាក់តែពេលយប់ទេ ដោយពាក់ព័ន្ធនឹងរឿងចោរកម្ម យោធាមានអាវុធជាតិផ្ទុះ ពាក់ព័ន្ធនិងមាញែតអ.ហ ខេមរៈភូមិន្ទគឺកម្លាំងរបស់លោកត្រូវតែត្រួតពិនិត្យ។លោកថាបើពាក់ព័ន្ធនិងរថយន្តដឹកឈើទាល់តែសួរជំនាញមេព្រៃឈើទើបបានដឹង។
លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់បានអោយដឹងថា កម្លាំងជំនាញមិនបាននៅកន្លែងត្រួតពិនិត្យនោះទេ ហើយលោកក៏បានដឹងថាកម្លាំងរបស់លោកទៅណាដែរ។ហើយលោកថាបើចង់ដឹងច្បាស់ទាល់តែសួរអភិបាលក្រុង។
លោក អីវ ចិន្តា អធិការរងក្រុងស្ទឹងត្រែងនិងជាប្រធានគោលដៅត្រួតពិនិត្យចម្រុះបានអោយដឹងផងដែរថា អោយសួរទៅអភិបាលក្រុងទៅ ព្រោះខ្ញុំជាកូនចៅគេ ។លោកថាអភិបាលក្រុងជាអ្នកហត្ថលេខាលើការងារនឹង៕
ទាក់ទងនឹងរឿងនេះដែរលោក បុណ្ណារី អិបាលក្រុងស្ទឹងត្រែងក៏បានអោយដឹងដែរថាគោលដៅដែលដាក់ត្រួតពិនិត្យអាវុធជាផ្ទុះអត់មានគោលបំណងអីទេអានឹងគោលបំណងរបស់ខេត្តគាត់ដាក់ចឹង។ពាក់ព័ន្ធនិងករណីខាងលើក្រុមការងារTVFB ប្រចាំខេត្តស្ទឹងត្រែងនឹងផ្សាយបន្តពេលក្រោយបន្ថែមទៀត។ ដោយៈឡុង កាន់សំនៀង