កំពង់ធំ. កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី កែ កញ្ចនា អធិការរង ទទួលផែនព្រហ្មទណ្ទ ចុះបង្រ្កាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន ដែលបានធ្វើសកម្មភាពក្នុងស្រុកបារាយណ៍ ឃាត់ជនសង្ស័យ២នាក់ កាលពីវេលាម៉ោង ១៦, ៤៩នាទី េសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកបានចុះបង្រ្កាបមុខ
សញ្ញាចែកចាយគ្រឿងញៀននៅភូមិអូរាំងឃុំពង្រស្រុកបារាយណ៍ បានចំនួន០២នាក់. ទី១ឈ្មោះហុង ដេត ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិអូរាំង ឃុំពង្រ (មេចែកចាយ) ប្រពន្ធឈ្មោះរិន សាវេត អាយុ២១ឆ្នាំ មានកូន ០១នាក់មុខរបរ ចុងភៅតុការ. ទី២ ឈ្មោះទឹម សំអាង ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិសៀមរាយ ឃុំសូយោង ស្រុកបារាយណ៏ (ចែកចាយ)នៅលីវ មុខរបរ ស៊ីឈ្នួលរត់តុការ វត្ថុតាង រួមមានម្សៅក្រាមពណ៏ស. ជាសារធាតុញៀនចំនួន 6 កញ្ចប់ ថង់ទទេ03កញ្ចប់ ដែកកេះចំនួន02 ទុយោជ័រចំនួន0ទូរសព្ទ័ដៃម៉ាក់ណូគាចុចពិលពណ៌ខៀវ01គ្រឿង។
លោកវរសេនីយ៍ត្រី កែ កញ្ចនា អធិការង
មស្រុកបារាយណ៍បានឲ្យដឹងថា ចំពោះជនសង្ស័យទាំង២នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន រួមនិងវត្ថុតាងត្រុវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
ដោយ ប៊ុន. រដ្ឋា


































