នៅព្រឹកថ្ងៃទី១៨ មករា ២០១៧ នេះកំលាំងអវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០៨នាក់និងវត្ថុតាងសាររធាតុញៀនមួយចំនួន ម៉ូតូ ០២ គ្រឿងរួមទាងសម្ភារៈមួយចំនួនទៀត ទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្ត បន្ទាប់ពីបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននាថ្ងៃទី១៦ មករា ២០១៧ថ្មីនេះនៅក្រុងព្រះសីហនុ។
សូមបញ្ជាក់ថាក្នុងការបង្ក្រាបករណីបទល្មើសគ្រឿងញៀនដែលឃាត់ខ្លួនបាន០៨នាក់ខាងលើនេះ កំលាំងអាវុធហត្ថខេត្តធ្វើឡើងនៅទីកន្លែងពីរផ្សេងគ្នា។
ករណីទី១ ធ្វើនៅសង្កាត់១ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦ នាក់ ម៉ូតូ ០២គ្រឿង គ្រឿងញៀន២១ កញ្ចប់តូចទំងន់០,៦៨ ក្រាម។
ករណីទី២ ធ្វើនៅ ចំណុចស្រែត្រកូន សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ គ្រឿងញៀន ទំងន់ ០,៥ ក្រាម។
ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រឿងញៀននេះដែរ លោក គង់ វិតាណាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានបញ្ជាក់តាម សារអេឡិចត្រូនិចនាថ្ងៃទី១៨ មករា ២០១៧នេះថា៖ជាលទ្ធផលនៃអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីថ្ងៃទី០១មករា ២០១៧នេះមក បង្ក្រាបបាន១៤ ករណី ឃាត់ខ្លួនជនសង្ស័យបាន២៤នាក់ ស្រី៤នាក់។
លោក គង់ វិតាណាក់ បន្ថែមថា ស្នាដែនគរបាលបាន១០ ករណី និងអាវុធហត្ថបាន ៤ ករណីផងដែរ៕
បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះសមត្ថកិច្ចបានប្តេជ្ញាថានឹងធ្វើការបង្ក្រាប់យ៉ាងក្តៅគគុកដូចភ្លៀងរលឹមនិងដោយគ្មានការលើកលែងឡើយ។
សមត្ថកិច្ចអំពាវនាវដល់ពលរដ្ឋទាំងអស់ជាពិសេសយុវជនត្រូវដកខ្លួនអោយឆ្ងាយពីគ្រឿងញៀន៕