ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី18មករាឆ្នាំ2017វេលាម៉ោង6-00ព្រឹកលោកសោម-ខន្ធរិទ្ធប្រធានរដ្ឋបាលព្រៃឈើប្រចាំស្រុកមុខកំពូលបានសហការណ៍ជាមួយកំលាំងសមត្តកិច្ចកងរាជអាវុធហត្ថស្រុកមុខកំពូល នគរបាលស្រុកមុខកំពូលនឹងអង្គការអភិរក្សសត្វព្រៃបានចុះបង្ក្រាប់បទល្មើសជួញដូរសត្វព្រៃដែលជនល្មើសភយ័ខ្លាចក៍បានលើកយកសត្វព្រៃចេញពីរក្នុងឡានកាមរីគូតស្វិតដាក់ទំលាក់ចុះមកដីហើយបានបើកឡានរត់គិចខ្លួនបាត់នៅចំណុចភូមិតាប៉ែត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។វត្ថុតាងដែរបានបន្សល់ទុករួមមាន: 1ពស់ចាន់ល្មម73គីឡូក្រាម 2ពស់សងសឿ49-2គីឡូក្រាមសរុបមាន122-4គីឡូក្រាម 3អណ្ដើកភ្នំ5ក្បាលមាន6គីឡូក្រាមអណ្ដើកសោម2ក្បាលមាន4គីឡូក្រាមសរុបមាន10គីឡូក្រាមសត្វព្រៃទាំងអស់បានយកមកទុកនៅក្នុងសាលាស្រុកមុខកំពូលក្រោយមកបន្តិចកំលាំងមេព្រៃនឹងសមត្តកិច្ចសហការណ៍ជាមួយអង្កការអភិរក្សសត្វព្រៃបានយកសត្វទាំងអស់នោះទៅប្រលែងនៅក្នុងសួនសត្វភ្នំតាម៉ៅ៕