សាធារណជន​មានការ​សង្ស័យ ករណី​ដេញថ្លៃ​លក់​ដែក​ចាស់ៗ រាប់ពាន់​តោន នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ និង​ក្រុងព្រះសីហនុ ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ !

0

​ភ្នំពេញ​-​ព្រះសីហនុ​៖ តាម​ព័​ត៍​មាន​ក្ដៅៗ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​ការដាក់​ឲ្យ​ដេញថ្លៃ នូវ​ដែក​ចាស់ៗ​ចំនួន ២០០០​តោន (​ពីរពាន់​តោន​) នៅ​ស្ថានីយ៍​រថភ្លើង​ចំនួន ២ គឺ​នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ​ចំនួន ៩០០​តោន (​ប្រាំបួន​រយ​តោន​) និង​ស្ថានីយ៍​រថភ្លើង ក្រុងព្រះសីហនុ​ចំនួន ១១០០​តោន (​មួយ​ពាន់ មួយរយ​តោន​) ។

ការដាក់​ឲ្យ​ដេញថ្លៃ​នោះ ត្រូវគេ​សង្ស័យថា អាចមាន​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ក្នុងការ​ប្រ​ព្រិ​ត្ត​អំពើ ពុករលួយ​មួយ​យ៉ាង​ធំ ធ្វើ​ឲ្យ​បាត់បង់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន​… ព្រោះថា ដែក​រ៉ៃ និង​ដែក​ទូរ​រថភ្លើង ព្រមទាំង​ដែក​ចាស់ៗ​ទាំងអស់ នៅក្នុង​ស្ថានីយ៍​រថភ្លើង​ទាំង ២​កន្លែង​ខាងលើ អាចមាន​ចំនួន​ប្រមាណ​ពី​ជាង ៤០០០​តោន (​បួន​ពាន់​តោន​) ទៅ ៥០០០​តោន (​ប្រាំ​ពាន់​តោន​) ឯណោះ​… ហេតុ​អី​ក៍​គេ​ដាក់​នៅក្នុង​ទំរង់ បែបបទ​នៃ​ការដេញថ្លៃ​តែ​ចំនួន ២​ពាន់​តោន​បែបនេះ ដោយ​មិន​

ដាក់​ដេញថ្លៃ​លក់ គ្រប់​ចំនួន​ឲ្យ​អស់​តែម្ដងទៅ​…? តើ​ដែក​ចាស់ៗ​ផ្សេងទៀត គេ​ទុក​ធ្វើ​អី​… និង​ថា តើ​ថ្ងៃក្រោយ​អាច​នឹង​មានការ ដាក់​ឲ្យ​ដេញថ្លៃ​ដែក​ចាស់ៗ ដែល​នៅ​សេសសល់​ទាំងនោះ ទៀត​ដែរឬទេ​? ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​មាន​អ្នកដេញថ្លៃ ដែក​ចាស់ៗ​នោះបាន​ហើយ​… តែ​អ្វីដែល​បាននិងកំពុង​ធ្វើ​ឲ្យ មានការ​សង្ស័យ​បំផុត​នៅត្រង់ថា អ្នក​ដែល​ដេញថ្លៃ​បាន​នោះ ចង់​ដឹក​ដែក​ចាស់ៗ​ទាំងនោះ​ចេញ ដោយ​មិនទាន់​មានការ​ថ្លឹង ឲ្យ​បានដឹង​ពី​ចំនួន​ពិតប្រាកដ ពី​ពួក​មន្ត្រីៗ​

ជំនាញ​នៅឡើយ​ទេ ។ ពោលគឺ​ឮដំណឹង​ថា កាលពី​យប់មិញ (​យប់​ថ្ងៃទី​៤ មិថុនា​) ពួកគេ​ចង់​សម្រុក​ដឹក​ចេញ​ទាំងយប់​… តែ​មិនទាន់មាន​ឱកាសល្អ អាចធ្វើ​ឲ្យ​ពួកគេ​ដឹក​ចេញ បានសម្រេច​នៅឡើយ​ទេ ។ តែ​យ៉ាងណា​ក៍ដោយ ពួកគេ​មាន​គម្រោង នឹង​ព្យាយាម​ដឹក​ដែក រាប់ពាន់​តោន​ទាំងនោះ​ចេញ នៅ​រសៀល និង​យប់​ថ្ងៃទី​៥ មិថុនា​នេះ​វិញ ដែល​មើលទៅ​ប្រៀបដូចជា ការធ្វើ​ឡើង​ដោយ​កញ្ឆក់​កណ្ដៀត ឬ​តាមបែប​ត្រីងៀត​ឆ្លៀត​ពង ត្រី​ក្នុង​ស៊ង​ឆ្លៀត​កើតកូន​អីចឹង​… ។

ម្យ៉ាងវិញទៀត ក៍មាន​ការព្រួយបារម្ភ​ដែរ​ថា ខ្លាច​ក្រែងលោ​ច្បាប់ ដឹក​ដែក​ចេញ​ចំនួន ២​ពាន់​តោន​ពេលនេះ អាច​នឹងធ្វើ​ឲ្យ​ដែក​ចាស់ៗ ដែលមាន​ចំនួន​សរុប ប្រមាណ​ពី​ជាង ៤០០០​តោន (​បួន​ពាន់​តោន​) ទៅ ៥០០០​តោន (​ប្រាំ​ពាន់​តោន​) នៅក្នុង​ស្ថានីយ៍​រថភ្លើង​ទាំង ២​កន្លែង​នោះ បាត់អស់​ទៅ​ជាមួយគ្នា ទៅតាម​ពេលវេលា ដ៍​អាថ៌កំបាំង​ផងដែរ ។​ ​ក្រៅពី បញ្ហា​ខាងលើ ក៍មាន​ការព្រួយបារម្ភ​ទៀតថា ខ្លាច​ក្រែងលោ​អ្នកដេញថ្លៃ​បាន អាច​នឹង​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ជាមួយ​ក្រុមមន្ត្រីៗ​ផ្នែក​ជញ្ជីង​ថ្លឹង ដើម្បី​គៃបំបាត់​ភ្នែកជញ្ជីង បំភាន់​តួលេខ​ពិតប្រាកដ នៃ​ចំនួន​ដែក​ដែលមាន និង​ដែក​ដែល​ត្រូវ​ដឹក​ចេញ​… ធ្វើ​ឲ្យ​រឿងនេះ​ក្លាយទៅជា​វប្បធម៌​ដដែលៗ បណ្ដាល​ឲ្យ​រដ្ឋ​ត្រូវ​ប្រឈមមុខ​នឹង ការខាតបង់​ចំណូល​ថវិកាជាតិ ជា​បន្តទៀត​ឥតឈប់ឈរ ។ ឯ​ផលប្រយោជន៍​លុយកាក់ យ៉ាងច្រើន​ក្រាស់ក្រែល ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ បែរជា​ត្រូវ​ធ្លាក់​ទៅ​ចូលក្នុង​ហោប៉ៅ របស់​ពួក​មន្ត្រីៗ​ពុករលួយ ឡេមឡឺម​មួយ​ក្ដាប់​តូច ជាមួយ​ពួក​ឈ្មួញ​ឯកជន​ទៅវិញ ។​

​ដើម្បី​ធ្វើ​ឲ្យ​ការលក់​-​ទិញ ដែក​ចាស់ៗ​រាប់ពាន់​តោន នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ និង​ក្រុងព្រះសីហនុ ត្រូវធ្វើឡើង​ដោយមាន​តម្លាភាព គួរ​ជាទី​ជឿទុកចិត្ត​បាន​នោះ សាធារណជន បាន​សំណូមពរ​ថា សូម​ឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រូវតែ​ចាត់ការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណីនេះ​ជាបន្ទាន់ ដើម្បី​ជួយ​បង្ការ​ទប់ស្កាត់ បាតុភាព​មិន​ប្រក្រតី ដែល​អាច​កើតមានឡើង​… ជាពិសេស ត្រូវ​ជួយ​ទប់ស្កាត់​មិន​ឲ្យ មានការ​ដឹក​ដែក​ចេញ ដោយ​មិន​

មានការ​ថ្លឹង ពី​មន្ត្រីៗ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ស្ដង់ដារ​នោះ​ឲ្យ​សោះ ។ ក្នុងនោះ បើ​អាច​នឹង​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​នឹង ការ​ប្រ​ព្រិ​ត្ត​អំពើពុករលួយ ត្រូវតែ​ចាត់ការ​ដាក់ទណ្ឌកម្ម ឲ្យ​ធ្ងន់ធ្ងរ​បំផុត​ទៅលើ​មន្ត្រីៗ ខិលខូច​មួយ​ក្ដាប់​តូច​ទាំងនោះ ឲ្យ​ស្របទៅតាម​ការ ប្ដេជ្ញាចិត្ត​ខ្ពស់​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក៍​ដូចជា​អង្គភាព ប្រឆាំង​អំពើពុករលួយ ដើម្បី​បន្ត​ផ្ដល់​ទំនុកចិត្ត ចំពោះ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ។​ ​ជុំវិញ​ព័ត៌មាន​ទាំងនេះ គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការបំភ្លឺ​ពី​

អ្នកគ្រប់គ្រង ស្ថានីយ៍​រថភ្លើង​ទាំង​២​កន្លែង និង​អ្នកម៉ៅការ​ដេញថ្លៃ បាន​ដែក​ទាំងនោះ ព្រមទាំង​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​… តែ​មិនអាច​ទំនាក់ទំនង បាន​នៅឡើយ​ទេ ។ គេហទំព័រ​យើង នៅ​រង់ចាំ​ស្វាគមន៍​នូវ​ការបំភ្លឺ ពី​អ្នកពាក់ព័ន្ធ​ទាំងនោះ​គ្រប់ពេល​…​។​ ​កន្លងមក សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកបដោយ​គតិបណ្ឌិត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូចជា​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង​អំពើពុករលួយ តែងតែបាន​មានប្រសាសន៍ អប់រំ​ទូន្មាន​ផង អំពាវនាវ​ផង និង​ព្រមាន​ដោយ​ត្រង់ៗ​ផង​ថា សូម​ឲ្យ​មន្ត្រីៗ​រាជការ ជាពិសេស​មន្ត្រីៗ ដែលមាន​តួនាទី​សំខាន់ៗ ត្រូវតែ​នាំគ្នា​ឈប់​ប្រ​ព្រិ​ត្ត អំពើពុករលួយ​ជាបន្ទាន់​… បើ​នៅតែ​ច​ចែស​រឹងរូស​… នឹងត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់ ដោយ​ចៀស​មិន​រួច​ឡើ់យ ។

តែ​ទោះបី​យ៉ាងនេះ​ក្ដី រហូតមកដល់​សព្វថ្ងៃ គេ​បាន​សង្កេតឃើញថា នៅតែមាន​មន្ត្រីៗ ខិលខូច​មួយ​ក្ដាប់​តូច ហ៊ាន​ប្រ​ព្រិ​ត្ត​ផ្គើន​នឹង ការអំពាវនាវ​ទាំងនេះ​ដដែល ដោយ​មិន​មានការ​ខ្លាចរអា ឬ​ក៍​ព្រឺរោម​អ្វី​ទាល់តែសោះ​…​។​ ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ម្ចាស់ឆ្នោត នៅ​រង់ចាំ​មើលថា តើ​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកបដោយ​គតិបណ្ឌិត នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ

ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​ឡើង​ថ្មី (​ជំនួស​ឯកឧត្តម គាត ឈន់ ) អាច​នឹងមាន​ចំណាត់ការ បាន​ទាន់ពេលវេលា​ដែរឬទេ ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ក្នុងការ​ដាក់​ឲ្យ​ដេញថ្លៃ ដែក​ចាស់ៗ​នៅ​ស្ថានីយ៍ រថភ្លើង​ទាំង​២​កន្លែង​ខាងលើ​នោះ​…? ​គេហទំព័រ​យើង កំពុង​តាមដាន​ព័ត៌មាន​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​យកមក​សរសេរ បង្ហោះ​ផ្សាយ​ឆាប់ៗ​នេះ​ទៀត​… ៕ ដោយ​៖ ឥន្ទ្រី​យ៍ ទេព (​រក្សា​សិទ្ធិ ហាម​ចម្លង ផ្សព្វផ្សាយ​បន្ត​) ​O-5 O-3