មេព្រៃថាដីរដ្ឋ ឯភូមិបាលថាដីគេមានបណ្ណ័កម្មសិទ្ធ ទីផុតរលាយអស់ព្រៃទាំងស្រុងខណៈដីនៅទីនោះមានហាងឆេងខ្ពស់

0

ខេត្តព្រះសីហនុ៖ព្រៃនីតំបន់ពយម៉ាចូវត្រូវបានរលាយទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០១៦ ដោយសារបុគ្គលមួយចំនួនតូចធ្វើសកម្មភាពទន្ទ្រានដើម្បីយកដី។

បញ្ហានេះត្រូវបានគេលើកឡើងថា អាជ្ញាធរនិងជំនាញពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់នៅខេត្តព្រះសីហនុមិនបានយកចិត្តទុកដាក់បង្ក្រាបប្រកបដោយប្រសិទ្ធភាពឡើយ។

ឆ្នាំ២០១៦នេះព្រៃគំរបឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបំផ្លាញអស់ទាំងស្រុងជាស្ថាពរហើយ។

បញ្ហានេះអាជ្ញាគ្រប់លំដាប់ថ្នាក់និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុមិនបានយកចិត្តទុកដាក់បង្ក្រាបអោយមានប្រសិទ្ធភាពឡើយ។

មូលហេតុដែលមិនអាចបង្រ្កាបប្រកបដោយប្រសិទ្ធភាពត្រូវបានអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងពលរដ្ឋមួយចំនួនយល់ឃើញថា៖ការដែលមិនហ៊ានបង្ក្រាបព្រោះអ្នកទន្ឬ្រានមួយចំនួនធំសុទ្ធតែជាអ្នកមានទ្រព្យមាខ្នងបង្អែក

និងអ្នកមានអំណាចគ្រាក់ៗ។កាលណាចាត់វិធានការណ៏តាមច្បាប់ទៅខ្លាចមានបញ្ហាដល់ខ្លួន។

ក្រៅពីនេះតាមប្រភពសុំលាក់អត្តសញ្ញាណបង្ហើបថា៖មាន មន្ត្រីខ្លះមានតួនាទីធំគ្រាន់បើដែរនៅសាលាខេត្តព្រះសីហនុក៏មានចំណែកដីនៅទីនេះដែរ។

លោក យី សាវរេត ប្រធានភូមិបាលស្រុកព្រៃនប់អោយដឹងថា ដីនៅតំបន់ពយម៉ាចូវនេះគេមានបណ្ណ័កម្មសិទ្ធតាំងពីឆ្នាំ១៩៩៣ ,១៩៩៤,៩៥ មកម្លេះ។

ដោយឡែក លោក ឌី សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុអោយដឹងថា ដីនៅពយម៉ាចូវនេះជាតំបន់គំរបព្រៃ២០០២។

លោក ឌី សុខុម បន្តថា យោងតាមច្បាប់ស្តីពីព្រៃឈើ អ្នកដែលចូលមកទន្ទ្រានព្រៃនេះអាចមានទោសទណ្ឌរហូតជាប់ពន្ធនាគារទៀតផង។

បន្ទាប់ពីមានការអះអាងផ្សេងៗគ្នារវាងមន្ត្រីសូរិយោដីស្រុកព្រៃនប់ និងជំនាញរដ្ឋបាលព្រៃឈើនៅខេត្តព្រះសីហនុស្តីពីតំបន់ពយម៉ាចូវនេះ

ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា តំបន់ពយម៉ាចូវនេះកន្លែងខ្លះមានបណ្ណ័ កន្លែងខ្លះជាដីព្រៃរបស់រដ្ឋ។

អភិបាលខេត្ត្ពព្រះសីហនុ យន្ត មីន ចុះពិនិត្យព្រៃនៅតំបន់ពយម៉ាចូវ

ចំណុចនេះជាបញ្ហាដ៏ស្មុកស្មាញមួយក្នុងការចាត់វិធាននការណ៏។

តែឯឧ យន្ត មីន បញ្ជាក់បន្ថែមថា ចំពោះមុខរដ្ឋបាលខេត្តបានបង្កើតក្រុមការងារបង្ក្រាបទប់ស្កាត់ដើម្បីរក្សាស្ថានភាពអោយនៅដដែលសិនដើម្បីរកដំណោះស្រាយតាមក្រោយ។

តែយ៉ាងណារឿងនេះតើរដ្ឋាភិបាលនឹងដោះស្រាយយ៉ាងណា?

តើអ្នកដែលទន្រ្ទាននិងអ្នកឃុបឃិត រួមទាំងអ្នកមានសមត្ថកិច្ចពាក់ពន្ធ័ទាំងឡាយ នឹងមានវាសនាបែបណា?