មន្ត្រីសាខាកាំកុងត្រូលពិនិត្យរកឃើញមានសារធាតុគីមីដែលប៉ះពាល់សុខភាពដាក់ក្នុងមឹកបង្គាស្រស់ដាក់តាំងលក់នៅក្នុងផ្សារលើខេត្តព្រះសីហនុ។

0

​ខេត្តព្រះសីហនុ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុបានចុះពិនិត្យទំនិញម្ហូបអាហារហូបចុករួម មានបន្លែត្រីសាច់ មាំ  គ្រឿងសមុទ្រស្រស់ចំនួន៣៤មុខនៅផ្សារលើក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះ។

​ ជាលទ្ធផលជាក់ស្តែងរកឃើញសារធាតុគីមីដាក់ទៅលើបង្គាស្រស់ចំនួន៣តូបក្នុងចំណោម១១តូប ត្រូវបានដកហូតបង្គាស្រស់បាន ចំនួន ៣៩.២គីឡូក្រាម យកទៅធ្វើការកម្ទិចចោល​ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ​ រីឯបន្លែត្រីសាច់ដទៃទៀតមិនមានសារធាតុគីមីនោះឡើយ។

ចំណែកអាជីវករដែលដាក់លក់មឹកបង្គាត្រូវបានរកឃើញមានសារធាតុគីមីនេះក៏បានអោយធ្វើកិច្ចសន្យាឈប់លក់ដូរម្ហូបអាហារ មានសារធាតុគីមីបន្តទៅទៀត។

ថ្ងៃក្រោយបើមិនរៀងចាលនឹងអនុវត្តទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថាការពិនិត្យរកឃើញសារធាតុគីមីដែលគេដាក់ក្នុងអាហារនេះមិនមែនជារឿងថ្មីឡើយ។

ជាការកត់សំគាល់មិនដែលឃើញមានការចាត់វិធានការណ៏ច្បាប់ណាមួយទៅលើអ្នកលក់ម្តងណាឡើយក្រៅពីការអប់រំណែនាំនិងអោយធ្វើកិច្ចសន្យានោះឡើយ។

ពាក់ពន្ធ័ការចាត់វិធានការណ៏តាមផ្លូវច្បាប់អ្នកលក់ម្ហូបអាហារដាក់សារធាតុគីមីប៉ះពាល់សុខភាពនេះ លោក​ ​ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុមិនអាចសុំការបញ្ជាក់បាននៅឡើយទេដោយទូរសព្ទ័ហៅចូលជាច្រើនដងតែគ្មានអ្នកទទួល៕