Kim Panha:
ភ្នំពេញ ៖ មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ បានដាក់បម្រាម ចង់បំពាក់ទៅលើដើមស្វាយ ស្ថិតនៅក្នុងបរិវេណប៉ុស្តិ៍ ខណៈដែល ដើមស្វាយរបស់លោក កំពុងចេញផ្កាផ្លែ ហើយមិនទុកចិត្តទៅលើមនុស្សម្នា រួមទាំងភ្ញៀវចេញចូលបុ៉ស្តិ៍ ពិសេស អ្នកយកព័ត៌មាន និងខ្លាចអ្នកស្រា ស ស្រាថ្នាំ បេះយកទៅក្លែម ទើបលោក បិទ ចង បម្រាម ហាមបេះផ្លែស្វាយ ។
តាមអ្វីដែលឃើញជាក់ស្តែង នៅលើក្រដាស់ ដាក់បម្រាម ហាមបេះផ្លែស្វាយ ប្រយ័ត្នត្រូវថ្មោង ១ផ្លែពិន័យ១០ដុល្លា និង ហាមបេះស្វាយ ប្រយ័ត្នដេកពេទ្យ ។
បម្រាមរបស់លោកនាយបុ៉ស្តិ៍ស្ទឹងមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋ ចេញចូលបុ៉ស្តិ៍ សន្និដ្ឋានថា ប្រហែលជាធ្លាប់មានអ្នកលួចបេះហើយ ទើបលោកនាយ ដាក់បម្រាមបែបនេះ ហើយម្យ៉ាងវិញទៀត បង់ថ្មដាក់នៅក្រោមម្លប់ស្វាយ ក្នុងបរិវេណបុ៉ស្តិ៍ ជារឿយៗ ទាំងព្រឹកទាំងល្ងាច ឃើញមានអ្នកសារពត៌មាន ចំនួន៣ទៅ៥នាក់ អង្គុយលេង រងចាំប្រមាញ់រឿង នៅបុ៉ស្តិ៍នគរបាល អាចសន្និដ្ឋានបានថា ខ្លាច មិនទុកចិត្ត ក្រុមអ្នកសារពត៌មានលួចបេះក្តឹបស្វាយក៏មិនដឹង ឬមិនទុកចិត្ត អ្នកអង្គុយពេលយប់ បេះក្លែមស្រាស ស្រាថ្នាំ ។ 
កាលមិនទុកចិត្ត នេះសុទ្ធតែជាប្រវត្ត កើតមានសម្រាប់លោកនាយបុ៉ស្តិ៍ រហូតដល់លោក ដាក់បម្រាម បិទ ចង លើដើមស្វាយ ខណៈដែលកំពុង ចេញផ្ការ ផ្លែ ។



































