លោក តែ គឹមសាន្តអាងខ្លួនមានខ្សែរអ្នកធំក្នុងខេត្តហ៊ាននាំ ជនជាតិវៀតណាម៦២នាក់ឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីខេត្តមណ្ឌលគិរីបំផ្លាញរ៉ែនឹងព្រៃឈើ

0

ដោយ៖ ពលៈ
ខេត្ត មណ្ឌលគិរី៖ ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន៦២នាក់​ក្នុងនោះស្រីម្នាក់ផងដែរត្រូវបានសមត្ថកិច្ចសម្រុះធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១៨ខែមករា​​​ឆ្នាំ២០១៧ត្រង់ចំនុចទឹកខួប​ស្ថិតនៅក្នុងភូមិស្រែខ្ទុម​​​ ស្រុកកែវសីមា​​​។ក្រោយពីធ្វើការឃាត់ភ្លាមៗនោះសមត្ថកិច្ច​បានបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ​​ដើម្បីត្រួតពិនិត្យមើលលិខិតឆ្លងដែន​​​ ប៉ុន្តែជនជាតិវៀតណាមទាំងអស់ខាងលើមានលិខិតឆ្លងដែនតែ០៣នាក់នោះទេ។​​​​​
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា​​​ ជនជាតិចំនួន៦២នាក់នេះចេញមកពីតំបន់រ៉ែមាស​ឃុំចុងផ្លាស់​​​​​ ស្ថិតក្នុងស្រុកកែវសីមា​​​​​​ ដោយមន្រ្តីទាហ៊ានមួយរូបឈ្មោះ តែ គឹមសាន ជាអ្នកលួចសម្របសម្រួលដឹកជនជាតិណាមឆ្លងដែនខុសច្បាប់ចូលមកបំផ្លាញព្រៃឈើនឹងរ៉ែដោយខុសច្បាប់ ចេញពីខេត្តមណ្ឌលគិរី​​​​​។
ប្រភពបានឲ្យដឹងបន្តរថា​ ជនជាតិវៀតណាមទាំងអស់នេះចូលមកក្នុងទឹកដី នៃខេត្តមណ្ឌលគិរីយូរខែមកហើយ​​ធ្វើកម្មកររ៉ែមាសមួយកន្លែង​​​ ដែលនាយទាហ៊ានឈ្មោះខាងលើជាអ្នកសម្រួលនាំជនជាតិវៀតចូលទៅតំបន់រ៉ែមាស​​ ដោឃុបឃិតជាមន្រ្តីប៉ូលិសអន្តោប្រវេសន៍។
ប្រភពអោយដឹងទៀតថា ក្នុងនោះក៍មានការឃុបឃិតគ្នាជាមួយលោកមេឃុំចុងផ្លាស់ផងដែរ​​​​ ពីព្រោះលោកមេឃុំចុងផ្លាស់ក៏ធ្វើរ៉ែមាសខុសច្បាប់នៅក្នុងឃុំរបស់លោក​​​ ដោយមានការ​បើកដៃពីលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី។
គួបញ្ជាក់ផងដែ នៅពេលឃាត់ខ្លួនជនជាតិវៀតណាមនោះភ្លាមលោក តែ គឹមសានបានអៈអាងជាមួយកម្លាំងចម្រុះ ថាៈ=បងចង់សួរពីអី ខ្ញុំស្គាល់ទាំងអស់ទើសអ្នកណា ត្រង់ណាសុទ្ធតែគ្នាយើងទេសម្រួលគ្នាយើងទៅ។ ក្រោយពីឃាត់បានរយៈពេលកន្លៈម៉ោងគេបានឃើញ លោកតែគឹមសាន ខលទូរសព្ទមិនឈប់ឈ បន្ទាប់មកគេបានឃើញមានការ និយាយជាមួយអធិការស្រុកកែវសីមាយ៉ាងសម្ងាត់ប្រហែលដូចពាក្យលោកនិយាយថាខ្ញុំស្គាល់ទាំងអស់មិនខុសមែន។
នៅក្នុងរឿងដែលលោកតែគឹម សានដឹកនាំជនជាវៀតណាមចូលស្រុក នឹងប្រព្រឹកអំពើ បំផ្លាញសម្បត្តិជាតិយ៉ាងច្បាស់នេះហើយ ភ្នាក់ងារព័ត៍មានយើងសង្កេតមើលឃើញហាក់ដូចជាគ្មានកំហុសអ្វីនឹងរឿងអ្វី សោះ។