ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋអោយបានល្

0

ខេត្តព្រះសីហនុ៖ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តព្រះសីហនុទាំងអស់ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋអោយបានល្អស្របតាមគោលការណ៏របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃដើម្បីអោយប្រជាពលរដ្ឋមានការជឿជាក់។

បើទោះណារដ្ឋាភិបាលបានខិតខំកែទំរង់ស៊ីជម្រៅយ៉ាងណាក្តីក៏បញ្ហាអវិជ្ជមានខ្លះៗនៅតែបន្តកើតមានដែលនាំអោយមានផលប៉ះពាល់ដល់អារម្មណ៏ប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួននិងគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។

បញ្ហាទាំងឡាយនេះភាគច្រើនបណ្តាលមកពីភាពអសកម្មរបស់មន្ត្រីមួយចំនួនដែលភ្លេចឬធ្វើជាភ្លេចតួនាទីភារកិច្ចរបស់ខ្លួនជាអ្នកបំរើបំរើប្រជាពលរដ្ឋដ៏ស្មោះត្រង់។ផ្ទុយទៅវិញមន្ត្រីមួយចំនួនតូចទាំងនោះបែរជារវល់តែគិតអំពីប្រយោជន៏ផ្ទាល់ខ្លួនជាធំ។

ពាក់ពន្ជ័បញ្ហានេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរំលឹកដល់មន្ត្រីទាំងឡាយក្នុងខេត្តក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែង លោក ជាវ វិជ្ជាក់​ ដែលត្រូវបានចូលកាន់តំណែងជំនួស លោក​ ​សុខ ផន​ អតីតអភិបាលរងខេត្តព្រសីហនុដែលត្រូវដល់អាយុចូលនិវត្តន៏ថា៖”មន្ត្រីទាំងអស់ត្រូវតែខិតខំបំរើសេវាសាធារណៈដល់ពលរដ្ឋអោយបានល្អប្រសើរ មិនត្រូវប្រព្រឹត្តអំពបើពុករលួយ ឬអំពើអសកម្មនានា នាំអោយពលរដ្ឋថ្នើងថ្នាក់ ដូច្នេះត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលយើង”។

(មានប្រសាសន៏ ឯឧ យន្ត មីន)។

គួរបញ្ជក់ផងដែរថា កន្លងទៅថ្មីៗនេះ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានក្រើនរំលឹកដល់មន្រ្តីទាំងឡាយដែលអសកម្មនិងមន្ត្រីដែលបំរើសេវាសាធារណៈជូនពលរដ្ឋមិនសូវរលូនថា”កុំចេះតែស៊ីផ្តេសផ្តាសពេកប្រយត្ន័កើតរោគ”៕