ខេត្តព្រះសីហនុ៖ដោយមើលឃើញពីការលំបាកររបស់រដ្ឋណើរឆ្លងកាត់ ផ្លូវបេតុងប្រវែង7300ម៉ែត្រទទឹង៧ម ត្រូវបានសម្ភោធបើកការដ្ឋានដំណើរការសាងសង់នាព្រឹកថ្ងៃទី19មករា2017នេះ
ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សារឿន និងឯកឧត្តម អ៊ុក រ៉ាប៊ុន និងមានការចូលរួមពីអាជ្ញាធរខេត្តព្រះសីហនុយាល័យអង្គភាពនិងប្រជាពលរដ្ឋជាច្រើនរយនាក់ ។
ផ្លូវមួយខ្សែនេះភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចសាលាឃុំអូរឧកញ៉ា ហេងឆ្ពោះទៅសមុទ្រ ដល់សមុទ្រកោះខ្យង ឆ្លងកាត់ឃុំចំនួន3 គឺឃុំអូឧកញ្ញ៉ាហេង ឃុំបឹងតាព្រហ្ម នឹងឃុំអូរជ្រៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។កន្លងមកជាផ្លូវក្រាលគ្រោះក្រហម ហើយត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់ ទោះបីមានការជុសជុលយ៉ាងណាក៍ដោយ ។
ផ្លូវនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែនចងដៃពលរដ្ខនិងសំរួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋតំបន់នេះ។
ឯឧ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ក៏រំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការក្នុងកាអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពអោយបានល្អនិងត្រូវជៀសអោយពីគ្រឿងញៀន។
ប្រជាពលរដ្ឋនៅមូលដ្ឋាននោះបានសម្តែងការអបអរសាទរចំពោះសម្តេចតេជោហ៊ុន សែន ដែលតែងតែបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពលរដ្ឋដោយបានផ្តល់ជាអំណោយដ៏ថ្លៃថ្លានូវផ្លូវបេតុងមួយខ្សែនេះ៕