សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តន៍កម្មវិធីនយោបាយរបស់គណះបក្សដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០១២ដល់ ឆ្នាំ ២០១៧ និងទឹសដៅភារកិច្ចសម្រាប៉អនុវត្តន៍រយះពេលបន្ត និង បោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំខ្វាវស្រុក ជីក្រែង

0

ដោយ ព្រំ សុខា
សៀមរាប៖ សមាជិកគណៈបក្សឃុំខ្វាវ និង ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តចុះជួយឃុំខ្វាវសរុប ៣០១នាក់ក្នុងនោះស្រី៧១នាក់បានចូលរួមស្និបាតបូកសរុបការងាររយះ

ពេល៥ឆ្នាំកន្លងមក និងពិធីបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាយកទៅប្រគួតប្រជែងដណ្តើមជ័យជំនះក្នុងឆ្នាំ២០១៧ មានប្រជាពលរដ្ឋចូលរួមគាំទ្រយ៉ាងច្រើនកុះករក្នុងពិធីនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ស្ថិតនៅមន្ទីរបក្សឃុំខ្វាវ ស្រុកជីក្រែង ខេត្តសឿមរាប ។
លោកគុញ ហ៑តប្រធានក្រុមប្រឹក្សាឃុំខ្វាវបានបញ្ជាក៉ថា កម្មវិធីគោលនយោបាយអភិវឌ្ឍន៍ឃុំសំរាប់ឆ្នាំ២០១៧ ២០២២គឺពង្រឹងសាមគ្គីផ្ទៃក្នុងតាមបណ្តាសាខាបក្ស ដើម្បីអនុវត្តន៍ឪ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ ឪ្យមានប្រសិទ្ធិភាព បំពេញតួនាទីភារកិច្ច ទំនាក៉ទំនងជាមួយប្រជាពលរដ្ឋ គោរពច្បាប់ ពង្រឹងភាពយុត្តិធម៌ការពារសិទ្ធប្រយោជន៍ពលរដ្ឋ ដោះស្រាយបញ្ហាឪ្យបានឆាប់រហ័ស ពង្រឹងការគ្រប់គ្រងដីធ្លីបន្ថែម ។
បង្កើនការអប់រំផ្សប់ផ្សាយ ចូលរួមដោះស្រាយទំនាសវិវាទ ជំរុញការបង្ករបង្កើនផលស្រូវ ជួសជុលផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត អាងស្ទុបទឹក ប្រឡាយ លូរំដោះទឹក ជុំរញសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋឪ្យបានគ្រប់គ្រួសារ ។
លោក ហួត សុធីប្រធានក្រុមការងារខេត្តចុះជួយឃុំខ្វាវ
បានមានប្រសាសន៍ថាះ គោលបំណងនៃការសន្និបាតថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យកម្មវិធីនយោបាយរបស់គណះបក្សឃុំរយះពេល៥ឆ្នាំកន្លងមក ព្រមទាំងលើកទឹសដៅអនុវត្តន៍បន្តឆ្នាំ២០១៧ ២០២២និងបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សំរាប់ប្រគួត ប្រជែងដណ្តើមជ័យជំនះក្នុងឆ្នាំ២០១៧ ។
លោបន្តទៀតថា ប្រទេសជាតិមានស្ថេរភាពនយោបាយនិងរីកចំរើនមកដល់បច្ចុប្បន្ន ក៏ដោយសារគណះបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៑ុន សែន បានបោះជំហ៑ានទៅមុខយ៉ាងស្វាហាប់លើមាគារសន្តិភាព ប្រជាធិបតេយ្យ និតិរដ្ឋការអភិវឌ្ឍន៍ប្រកបដោយមោទនះភាព អនុវត្តន៍បានកាន់តែសុីជុំវៅនូវកំណែរទំរង់ទាំង៤ដែលជាស្នូលនៃអភិបាលកិច្ចរួមមាន ១.ការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ .២. កំណែរទំរង់ច្បាប់និងប្រព័ន្ធយុត្តិធម៌. ៣. កំណែរទំរង់រដ្ឋបាលសាធារណះ. ៤. កំណែទំរង់កងកំលាំងប្រដាប់អាវុធ ។ ចុងក្រោយលោកបន្ថែមឪ្យបងប្អូនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់គណះកម្មការបោះឆ្នោត ជៀសវាងគូសសន្លឹកឆ្នោតខុស គូសលើស គូសខ្វះ នាំឪ្យខូចសន្លឹកឆ្នោតរបស់យើង ទៅជាសន្លឹកឆ្នោតមិនបានការ ៕