សមត្ថកិច្ចឃាត់ខ្លួន៦២នាក់ពីករណីឆ្លងដែនខុសឆ្បាប់

0

មណ្ធលគិរី៖ ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន៦២នាក់​ក្នុងនោះស្រីម្នាក់ផងដែរត្រូវបានសមត្ថកិច្ចសម្រុះធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១៨ខែមករា​​​ឆ្នាំ២០១៧ត្រង់ចំនុចទឹកខួប​ស្ថិតនៅក្នុងភូមិស្រែខ្ទុម​​​ ស្រុកកែវសីមា​​​។

ក្រោយពីធ្វើការឃាត់ភ្លាមៗនោះសមត្ថកិច្ច​បានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកកែវសីមា ​​ដើម្បីត្រួតពិនិត្យមើលលិខិតឆ្លងដែន​​​ ប៉ុន្តែជនជាតិវៀតណាមទាំងអស់ខាងលើមានលិខិតឆ្លងដែនតែ០៣នាក់នោះទេ។​​​​​បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា​​​ ជនជាតិចំនួន៦២នាក់នេះចេញមកពីតំបន់រ៉ែមាស​ឃុំចុងផ្លាស់​​​​​ ស្ថិតក្នុងស្រុកកែវសីមា​​​​​​ ដោយមន្រ្តីទាហាន​​មួយរូបឈ្មោះ តែ គឹមសាន ជាអ្នកលួចសម្របសម្រួលដឹកជនជាតិណាមឆ្លងដែនខុសច្បាប់ចេញពីខេត្តមណ្ឌលគិរី​​​​​។

ប្រភពបានឲ្យដឹងបន្តថា​ ជនជាតិវៀតណាមទាំងអស់នេះចូលមកក្នុងទឹកដី នៃខេត្តមណ្ឌលគិរីយូរខែមកហើយ​​ធ្វើកម្មកររ៉ែមាសមួយកន្លែង​​​ ដែលនាយទាហានឈ្មោះខាងលើជាអ្នកសម្រួលនាំជនជាតិវៀតចូលទៅតំបន់រ៉ែមាស។