ប្រជាពលរដ្ឋប្រមានជាង១០០គ្រួសារកំពុងតែព្រួយបារម្មណ៍ទៅលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុន បាវហ្វេង អ៊ិនធើណេសិនណល អេហ្រី្គខលធីរ័លឌីវេឡុបមិនក្នុងការជួសជុលផ្លូវប្រវែង១.២២០គីឡូម៉ែត្រសម្រាប់គម្រោងវិនិយោគដំណាំស្រូវនៅក្នុងបរិវេណដីកម្មសិទ្ធចំនួន១៥៦៦ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកបារាយណ៍ខេត្ដកំពង់ធំ

0

កំពង់ធំ៖ នៅថ្ងៃទី១៧ខែមករា ឆ្នាំ២០១៧ប្រជាពលរដ្ឋជាង ហាសិបគ្រួសារនាំគ្នាមកតវ៉ាជាមួយក្រុមហ៊ុន បាវហ្វេង អ៊ិនធើណេសិនណល អេហ្រី្គខលធីរ័លឌីវេឡុបមិនក្នុងការជួសជុលផ្លូវប្រវែង១.២២០គីឡូម៉ែត្រសម្រាប់គម្រោងវិនិយោគដំណាំស្រូវនៅក្នុងបរិវេណដីកម្មសិទ្ធចំនួន១៥៦៦ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជ្រាប់ ឃុំព្នៅ ឃុំតាំងក្រសាំង និងឃុំកកោះ ស្រុកសន្ទុកខេត្ដកំពង់ធំ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលជាម្ចាស់ដីស្រែនៅតំបន់ទាំងនោះក្រុមការងារអ្នកយកព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាព និងសកម្មភាពគ្រឿងចក្រទាំង១៦គ្រឿង ព្រមទាំងបានធ្វើបទសម្ភាសជាមួយប្រជាពលរដ្ឋផ្ទាល់នៅទីនោះផងដែរ ប្រជាពលរដ្ឋបានបកស្រាយប្រាប់អ្នកយកព័ត៌មានយើងថា ៖
នៅថ្ងៃដំបូងមានក្រុមការងាររបស់ក្រុមហ៊ុនបាវហ្វេង អ៊ិនធើណេសិនណល អេហ្រី្គខលធីរ័លឌីវេឡុបមិន រួមជាមួយនិងជនជាតិចិនម្នាក់ ដើរចុចជីភីអេស (GPS) និងបោះបង្គោលនៅលើដីរបស់ពួកគាត់ដែលកំពង់អាស្រ័យផល ពេលនោះពួកគាត់ក៏បាននាំគ្នាទៅសួនាំថាតើអស់លោកមកបោះបង្គោលលើដីរបស់ខ្ញុំធ្វើអ្វីតែសួរចំជនជាតិចិនដែលមិនចេះភាសាខ្មែរមួយម៉ាត់សោះ ពេលនោះក៏មានតំណាងក្រុមហ៊ុន បកស្រាយប្រាប់ពួកគាត់ថា ក្រុមការងារខ្ញុំមកបោះបង្គោលដើម្បីធ្វើផ្លូវ ប្រជាពលរដ្ឋសួរទៅវិញថាបើធ្វើផ្លូវហេតុអី្វមិនធ្វើនៅលើផ្លូវរទះចាស់ ខាងក្រុមហ៊ុនក៏បានប្រាប់ទៅវិញ មិនមែនធ្វើផ្លូវទេគឺធ្វើព័ទ្ធយកដី។
ប្រជាពលរដ្ឋក៏បានបន្តទៀតថា ក្រោយពីបោះបង្គោលរួចមកពួកគាត់ក៏បាននាំគ្នាដកបង្គោលចោល ហើយសកម្មភាពគ្រឿងចក្រចំនួន១៦គ្រឿង មានអេសស្កា ១២គ្រឿង រូឡូបង្ហាប់ដីខ្នាតធំ៣គ្រឿង និងអាប៊ុល រុញដីខ្នាតធំ១គ្រឿងនៅតែបន្តរធ្វើសកម្មភាពដូចគោហ្វូង ហើយពួកគាត់ក៏មានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើចរាចរណ៍ទូកការណូតដែលចេញទៅនេសាទនៅពេលរដូវវស្សា ។
យោងតាមសម្ដីលោក ណាវ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកសន្ទុកបានបដិសេធថាលោកមិនដឹងទេក្នុងរឿងជួសជុលផ្លូវនៅឃុំ ជ្រាប់ ព្នៅ កកោះ និងឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្ដកំពង់ធំ ព្រោះលោកអភិបាលស្រុកមិនបានឲ្យដំណឹង និងផ្ដល់ឯកសារពាក់ព័ន្ធក្នុងការធ្វើផ្លូវនេះទេ បើពិតដូចលោកថាមែន ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទាំងបួននេះប្រាកដជាមានការប៉ះពាល់ ដូចជា៖
១. ពេលដល់រដូវស្សានិងមានការលិចលង់ដំណាំស្រូវអ្នកដែលនៅខាងលើ
២,មានផលប៉ះពាល់ដល់ចរាចរណ៍ត្រី
៣,និងមានការប៉ះពាល់ទៅចរាចរណ៍ទូកកាណូតរបស់ប្រជានេសាទ ដោយសារតែលើថ្នល់ខ្ពស់ពេកហើយមិនមានការសាងសង់ស្ពាន ។ ចំណែកមន្ត្រីភូមិបាលស្រុក និងនាយផ្នែកជលផល ក៏បានឆ្លើយដូចលោកប្រធានការិយាល័យកសិកម្មស្រុកដែរ។ ដោយលែកលោកអភិបាលរងស្រុកសន្ទុក លោកអ៊ឹម ឆន បានបំភ្លីប្រាប់អ្នកសារព័ត៌មានយើងថា ពាក់ព័ន្ធនិងរឿងដីថ្លីនៅតំបន់ខាងលើ គឺជារឿងរបស់លោក ហៀ ហ៊ីន ជាតំណាងលោកខូវ ប៊ុនឆាយ ដែលបានប្រមូលទិញដីស្រែពីប្រជាពលរដ្ឋ តាំងពីឆ្នាំ២០០៧ ,២០០៨ ហើយបើលោកចង់ដឹងច្បាស់ទៅសួរឯកឩត្ដម អ៊ុត សំអន និងឯកឩត្ដម គង់ វិមានទៅដឹងហើយលោក។
ឯកឩត្ដម អ៊ុត សំអន អតីតះ អភិបាលនៃគណះអភិបាលខេត្ដកំពង់ធំបានមានប្រសាសន៍ថាពាក់ព័ន្ធក្នុងការស្នើសុំជួសជុលផ្លូវ១២២០គីឡូម៉ែត្រ នេះគឺជាកំហុសបច្ចេកទេសរបស់លោក តែតាមការពិតខាងក្រុមហ៊ុន ស្នើសុំតែ១២គីឡូម៉ែត្រទេ ហើយក្នុងការជួសជុលផ្លូវនេះផងដែរ បើសិនមានការប៉ះពាល់លើដីរបស់ប្រជាពលរដ្ឋ ត្រូវតែមានការដោះស្រាយជួនពួកគាត់សិន ដើម្បីកុំឲ្យមានបញ្ហា និងថ្នាំងថ្នាក់ដល់ពួកគាត់។ដោយផន សុជាតិ