ប្រជាពលរដ្ឋភូមចុងស្ពានឃុំខ្វាវ ស្រុកជីក្រែងប្រគល់អាវុធកែឆ្នៃជូនសមត្ថកិច្ច

0

ដោយ ព្រំ សុខា
សៀមរាប៖ អនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដោយមានការយកចិត្តទុកដាក់ពីអង្គភាពកងរាជអាវិធស្រុក អធិការដ្ឋាន នគរបាលស្រុក

សហការណ៍ជាមួយបញ្ជាការការពារភូមិចុះធ្វើការអប់រំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនដល់ប្រជាពលរដ្ឋធ្វើឪ្យបងប្អូនមានការយល់ដឹងខ្ពស់ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅតាមមូលដ្ឋានភូមិ ឃុំរបស់ខ្លួន ។ ជាក់ស្តែងប្រជាពលរដ្ឋភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានយកអាវុធកែរឆ្នៃចំនួន២០ដើម និង ម៉ាសុីនឆក់ត្រីចំនួន២គ្រឿងមកប្រគល់ជូនកងរាជអាវុធហត្ថស្រុកនិងបញ្ជាការពារភូមិនៅស្នាក់ការកងរាជអាវុហត្ថភូមិចុងស្ពានកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ ។
លោកវរៈសេនីយ៍ត្រី ហង្ស វិចិត្តមេបញ្ជាការកងរាជអាវុធហត្ថស្រុកបានថ្លែងអំណរគុណយ៉ាង
ជ្រាលជ្រៅចំពោះបងប្អូនដែលមានការយល់ដឹងខ្ពស់ពីសន្តិសុខ និង សុវត្ថិភាពហើយបានយកអាវុធកែរឆ្នៃនិងម៉ាសុីនឆកត្រីមកប្រគល់ជូនសមត្ថកិច្ចដ់ម្បីបញ្ជៀសនូវសន្តិសុខនិងហានីភ័យនៅថ្ងៃក្រោយ ។
ចុងក្រោយលោកបានសំណូមពរដល់ប្រជាពលរដ្ឋទូទាំងស្រុកដែលមិនទាន់បានយកអាវុធកែរឆ្នៃមកប្រគល់ជូនសមត្ថកិច្ច សូមយកមកប្រគល់ជូនកងរាជអាវុធហត្ថឬ នគរបាលប៉ុស្តិឪ្យបានគ្រប់ៗគ្នាបើសិនជាមាន ៕