កម្លាំងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ទៅលើក្រុមហ៊ុនគីមជ្រា លោកជា គួងមករារាំងរថយន្តដឹកសំរាមរបស់សាលាក្រុងបានលុង

0

ដោយ យក្ខឡោម
ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្ត នគរបាលក្រុងបានលុង និងកម្លាំងកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនតៃកុងរថយន្តម្នាក់ និងរថយន្តបែនចំនួន៣គ្រឿង

នាំទៅរក្សាទុកនៅស្នងការដ្ធាននគរបាលខេត្តកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីមានបំណងចង់មករារាំងពីកម្លាំងអាជ្ញាធរ ខេត្តក្រុងដែលចុះមកអន្តរាគមន៍បោសសំអាតគំនរសំរាមចេញពីមុខផ្សារក្រុងបានលុងដែលបង្កឡើងដោយក្រុមហ៑ុនគីម ជ្រាដើម្បីដឹកចេញទៅចាក់នៅទីលានចាក់សំរាមនោះ។
លុះមកទល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ទាំងតៃកុងរថយន្ត និងរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការដោះលែងអោយមានសេរីភាពវិញហើយ។
លោក ផែន ឌីណាស្នងការរង ទទួលបន្ទុកផែនព្រហ្មទ័ណ្ឌ នៃស្នងការដ្ធាននគរបាលខេត្តបានអោយអ្មកសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះថា តៃកុងរថយន្ត និងរថយន្តទាំង៣គ្រឿងរងការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២០នោះត្រូវបានដោះលែងវិញហើយបន្ទាប់ពីគណ:កម្មកាចម្រុះ ដែលដឹកនាំដោយ លោក ញ៉ែម សំអឿន អភិបាលរងខេត្តហើយក៍មានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំ បូងផងដែរ។
លោកស្នងការបន្តថា ជុំវិញនៃការដោះលែងទាំងមនុស្សនិងរថយន្ត គឺមានលក័្ខខ័ណ្ឌត្រឹមត្រូវច្បាស់លាស់ ដោយភាគី លោក ជា គួង តំណាងក្រុមហ៑ុន គីម ជ្រា អោយធ្វើកិច្ចសន្យាបញ្ចប់ កុំអោយមានរឿងដូច្នេះកើតឡើងតទៅទៀត។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍នារសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ស្របពេលដែលក្រុមអាជ្ញាធរ ខេត្ត ក្រុង កំពុងប្រតិបត្តិការណ៍ បន្តបោសសំអាតគំនរសំរាមដ៍ធំចេញអោយអស់ពីបរិវេណមុខផ្សារខាងជើងឈាងខាងលិចចំណោទរថយន្តតាមបណ្តាស្រុកទាំង៩ក៍ស្រាប់តែលេចចេញនៅក្រុមអាជីវករប្រជាពលរដ្ធនិងបងប្អូនជនជាតិដើមភាគតិចដែលលក់ដូរក្នុងផ្សារបានលុងព្រមទាំងអ្នករត់តាក់សុី ម៉ូតូឌុបជាច្រើនកុះករនាំគ្នា លើកប៉ាដាហើយមានញ៉ាត់នៅក្នុងដៃថែមទៀតផង សំណូមពរយ៉ាងទទូចដល់ ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត លោកអភិបាលក្រុង និងថ្នាក់ដឹកនាំក្នុងខេត្តរតនគិរី។
តាមខ្លឹមសារនៃញ៉ាត់ គឺសូមបញ្ឈប់លោក ជា គួង (ក្រុមហ៑ុន គីម ជ្រា) ក្នុងការដឹកជញ្ជូន និង បោសសំអាតសំរាម ចេញ ពីក្នុងនិងក្រៅបរិវេណផ្សារ៘ ដើម្បីបញ្ជៀស នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរកសុីលក់ដូររបស់ពួកគាត់ ជាពិសេស ប៉ះពាល់សុខភាពតែម្តង។
ហើយការបោសសំអាតសំរាមទាំងនៅក្នុងនិងក្រៅបរិវេណជុំវិញផ្សារសុំប្រគល់មកអោយផ្នែកវិនិយោគផ្សារ គឺក្រុមហ៑ុន ហេង ដារ៉ា ជាអ្នកទទួលខុសត្រូវវិញ ប្រជាពលរដ្ធផ្តិតមេដៃស្តាំក្នុងញ៉ាត់មានចំនួន១៥០នាក់ ៕