ដោយ យក្ខឡោម
ខេត្តរតនគិរី៖ ឈើប្រណិត ប្រភេទធ្នង់សុក្រំនិងកកោះជាច្រើនកំណាត់ដែលដឹងថាដឹកចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរីយកទៅស្តុកទុកខាងក្រោយផ្ទះប្រជាពលរដ្ឋមាន
ព្រំប្រទល់ជាប់គ្នានិងស្រុកលំផាត់ខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋសង្គេតឃើញថាមិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេស មន្ត្រីបរិស្ថានស្ថិតនៅភូមិអូរល្វាក់ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរីខាងលើនោះធ្វើការបង្ក្រាបបានម្តងណាឡើយ។
ប្រភពព័ត៍មានបានអោយដឹងថា ឈើទាំងអស់ខាងលើនោះតែងតែដឹកតាមរយៈរថយន្តឡង់គ្រីស័រជាច្រើនគ្រឿងចេញពីស្រុកកោះញែកចូលមកចំណុចខាងលើហើយទម្លាក់ចុះរួចលើកឡើងរថយន្តផ្សេងទៀតដើម្បីដឹកជញ្ជូនបន្តឆ្លងកាត់ខេត្តរតនគិរីទៅប្រទេសវៀតណាម។
ប្រភពបន្តទៀតថាម្ចាស់ឈើនោះត្រូវគេស្គាល់ឈ្មោះហ៊ីវ ជាជនជាតិវៀតណាម បានប្រមូលទិញឈើប្រណិតគ្រប់ប្រភេទហើយជួលជនជាតិខ្មែរជាអ្នកដឹកនឹងរត់ការទៅអោយសមត្ថកិច្ចដើម្បីដឹកចេញយ៉ាងធូររលង់បំផុត។
ប្រភពបានអោយដឹងទៀតថាចំណុចខាងលើគឺចំណុចក្តៅនៃការដឹកជញ្ជូននិងស្តុកទុកឈើប្រណិតគ្រប់ប្រភេទប៉ុន្តែគេមិនឃើញមន្ត្រីជំនាញពាក់ព័ន្ធចេញទៅបង្ក្រាបលើករណីនោះទេ? ទុកបណ្តោយអោយអ្នកដឹកឈើចេញព្រោងព្រាតយ៉ាងអនាធិបតេយ្យគេសង្ស័យថា សមត្ថកិច្ចអាចនឹងបានទទួលលាភសក្ការៈធំដុំជាប្រព័ន្ធជាថ្នូរនិងនឹងការមិនបង្ក្រាប។
ចំណែកសមត្ថកិច្ចចម្រុះស្រុកលំផាត់ដាក់កុងត្រូលជជុះនៅត្រង់ចំណុចគល់ស្ពានស្រែពកស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ចាំរាប់ក្បាលរថយន្តដឹកឈើយកលុយតែប៉ុណ្ណោះ ប៉ុន្តែរថយន្តណាមិនបានបង់លុយឲ្យទេនោះនឹងធ្វើការបង្ក្រាបភ្លាមៗ។
ទាក់ទងនិងការស្តុកឈើប្រណិតដែលអត់ឃើញសមត្ថកិច្ចចេញបង្ក្រាបខាងលើនេះអ្នកយកព័ត៍មានធ្លាប់បានទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីបរិស្ថានលោក ធឹម ចិត្រ ប្រធានទីស្នាក់ការដែនជំម្រកសត្វលំផាត់កន្លងទៅថ្មីៗ នេះបាននិយាយថា បើអ្នកកាសែតទៅឃើញគំនរឈើហើយមិនសុំដិការពីតុលាការទៅខ្ញុំនឹងចុះទៅបង្ក្រាបភ្លាម៕