ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីប្រឆាំងការជួញដូរមនុស្ស និងកុមារ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហ ការណ៏ជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបបានចុះទៅធ្វើការ បង្ក្រាបទីតាំងម៉ាស្សានិងកោសជនមួយកន្លែង
ដែលមានបង្កប់នូរសេវាបម្រើផ្លូវភេទ យ៉ាងពេញបន្ទុកដែលមាន យីហោ 《លាភរហូត》ដោយនៅក្នុង ខណៈនោះ កម្លាំងបានធ្វើការឃាត់ខ្លួន មនុស្សចំនួន៥នាក់និងដកហូរបាន វត្ថុតាងស្រោមអនាម័យប្រើប្រាស់ រួចមួយចំនួន រួមជាមួយលុយដុល្លារក្លែងក្លាយមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដែលទីតាំងម៉ស្សាកោសជប់ យីហោ 《លាភរហូត》នោះស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះ មានស្រីចំនួន៥នាក់ និងខ្ទើយម្នាក់
ដែលសង្ស័យថាពួកនោះ គឺជាអ្នករកស៊ីបម្រើសេវាផ្លូវភេទ ហើយខណៈពេលដែល កម្លាំងចុះ ទៅដល់គឺមនុស្សទាំង៥នាក់នោះ កំពុងស្ថិតនៅក្នុងទីតាំងខាងលើនោះតែម្ដង។ មិនតែប៉ុណ្ណោះកម្លាំងនគរ បាល បានរកឃើញស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួនដែលបញ្ជាក់ថា ទីតាំងម៉ាស្សា កោសជប់មួយ នោះមានបង្កប់ទៅដោយ ការបម្រើសេវាផ្លូវភេទ ។ក្រៅពីនេះបានរកឃើញលុយក្លែងក្លាយចំនួន៥៧០ដុល្លារ ដែលបញ្ជាក់ថា
ក្រុមនេះទុកសម្រាប់បន្លំដូរយកលុយភ្ញៀវ ដែលចូលទៅកោសជប់ ម៉ាស្សា និងរួមភេទនៅ ក្នុងទីតាំងរបស់ខ្លួន។
ប្រភពដដែលបានបន្តថា ទីតាំងម៉ាស្សាកោសជប់ យីហោ 《លាភរហូត》នោះបានប្រព្រឹត្តខុសច្បាប់ទាំងស្រុង ព្រោះបានបង្កប់ការរកស៊ីផ្លូវភេទនៅក្នុងនោះ ហើយអាចប្រឈមទៅនឹងការបិទ ឈប់ឲ្យដំណើរការតទៅទៀត ហើយ ដោយឡែកមនុស្សនិងត្រូវនាំទៅសាកសួរ កសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយមុននិងឈាន ដល់ការបង្ក្រាបនេះ កម្លាំងបានចុះធ្វើការស៊ើបអង្កេតយូរមកហើយ ក្រោយពេលដឹងច្បាស់ទើបចុះបង្ក្រាបតែ ម្ដង។


































