នៅរដ្ឋធានីប៉េកាំង រដ្ឋាភិបាលបាន ចាត់វិធានការទប់ស្កាត់ភេរវកម្ម និង ការពារពិធីប្រឡងចូលមហាវិទ្យាល័យ ប្រកបដោយជោគជ័យ ដោយបានប្រើ ប្រាស់នូវឧបករណ៍យោធាទំនើបៗ ក្នុងនោះមានទាំងរថក្រោះ និងរថពាសដែក ទៀតផងការពារបរិវេណសាលាសិស្សកំពុងប្រឡង។
នេះជាលើកទីមួយហើយក្នុងរយៈ ពេល៣០ឆ្នាំកន្លងមក ដែលការប្រឡង ចូលមហាវិទ្យាល័យមានរថក្រោះ និង រថពាសដែកការពារបែបនេះ ។ ទីតាំង ប្រឡងត្រូវបានយាមកាមយ៉ាងតឹងតែង ពីកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន។ មន្ដ្រីទទួលខុសត្រូវការប្រឡងបានឱ្យដឹង ថា កម្លាំងប៉ូលិសប្រឆាំងភេរវកម្មបាន បំពាក់អាវុធធុនធ្ងន់ និងបង្កើនការយាម ល្បាតជួយឱ្យការប្រឡងប្រកបដោយ ជោគជ័យ ចៀសវាងហេតុការណ៍អាក្រក់ ណាមួយដែលអាចកើតឡើងជាយថា ហេតុ ។
សកម្មភាពពង្រឹងសន្ដិសុខការពារ សិស្សប្រឡងចូលមហាវិទ្យាល័យជាង៧ ម៉ឺននាក់ទីតាំងជា១០០កន្លែងក្នុងទីក្រុង ប៉េកាំងជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំងដោយសារតែរយៈពេលកន្លងមក មានការវាយប្រហារភេរវកម្មកើត ឡើងជាញឹកញាប់ ដោយក្រុមសន្ដិសុខ មិនអាចរារាំងទាន់ពេលវេលា ។ ការ វាយប្រហារសុទ្ធសឹងតែសំដៅទៅលើ ទីតាំងពលរដ្ឋកកកុញដូចជាស្ថានីយរថ ភ្លើង រថយន្ដក្រុង និងនៅទីផ្សារជាដើម៕