អភិបាលខេត្តកំពង់ស្ពឺចាត់ក្រុមការងារចុះសារសួរសុខទុក្ខមន្ត្រីរដ្ឋបាលព្រៃឈើមានជម្ងឺទឹកនោមផ្អែមធ្ងន់

0

កំពង់ស្ពឺ ៖ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដែលបានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងររហូតដំបៅជើង និងងាប់មួយចំហៀងខ្លូនដេកលើកន្ទេលនោះ ដោយមានការយកចិត្តទុកពីថ្នាក់ដឹកនាំខេត្ត

ត្រូវបានលោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧប្បភោគ បរិភោគសម្ភារៈប្រើប្រាស់ ព្រមទាំងថវិការមួយចំនួនដើម្បីជួយរំលែកទុក្ខលំបាក និងការខ្វះខាតផងនោះ ។
ក្រុមការងារដែលមានលោក ងួន ឡាញ់ និងលោក ប៊ុន សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្ត បានចុះសាកសួរសុខទុក្ខមន្ត្រីរាជការដែលមានជំងឺធ្ងន់ធ្ងរនោះដល់គេហដ្ឋានរបស់លោក មឿង ភារិន្ទ នាយរងសង្កាត់រដ្ឋបាល ព្រៃឈើត្រពាំងជោរ ក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ងួន ឡាញ់ អនុប្រធានរដ្ឋបាល សាលាខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ផ្នែក សង្កាត់ មិត្តភក្រ្តរួមការងារ និងមន្ត្រីជាច្រើននាក់ទៀត ។ ក្នុងការសាកសួរសុខទុក្ខសួរសុខទុក្ខ លោក មឿង ភារិន្ទ លោកវ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ឧប្បត្ថម្ភអង្ករ ៥០គីឡូក្រាម ភួយ ១ មុង ១ កន្ទេល ១ គ្រឿងឧប្បភោគបរិភោគមួយចំនួន រួមថវិកា ៥០ម៉ឺនរៀល ។ ក្រៅពីនោះមន្ត្រីរដ្ឋបាលព្រៃឈើមាន ខណ្ឌ ផ្នែក សង្កាត់ បានចួលរួមចំណែករំលែកនូវថវិកា ១,៤៨០,០០០រៀលបន្ថែមទៀត ។
ក្រុមការងារដែលបានចុះសាកសួរសុខទុកលោកមឿង ភារិន្ទ បាននិយាយថា ដោយសារមើលឃើញមន្ត្រីរាជការដែលមានជម្ងឺ និងខ្វះខាតទើមលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារសាលាខេត្ត និងខាងរដ្ឋបាលព្រៃឈើ ដើម្បីចុះសាកសួរសុខទុក្ខលើកទឹកចិត្តដក់អ្នកជំងឺឱ្យមានការយកចិត្តទុកដាក់ព្យាបាលតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវរក្សាសុខភាពឱ្យបានល្អទើបឆាប់ជាសះស្បើយ ។
ក្រុមការងារបានបញ្ជាក់ថា ក្រៅពីការចុះសាកសួរសុខទុក្ខលោកមឿង ភារិន្ទនោះបានបន្តដំណើចុះទៅសាកសួរសុខទុក្ខមន្ត្រីសាលាខេត្តម្នាក់ទៀតដែលមានជំងឺធ្ងន់ម្នាក់ទៀត ដោយលោកអភិបាលខេត្តឧប្បត្ថម្ភអង្ករ ៥០គីឡូក្រាម មុង ១ ភួយ ១ កន្ទេល ១ និងថវិកា ២០ម៉ឺនរៀល ។
ក្រុមគ្រួសាររបស់មន្ត្រីរាជការដែលមានជំងឺធ្ងន់បានថ្លែងអំណរអគុណយ៉ាងជ្រាវជ្រោះបំផុតចំពោះការយកចិត្តទុកដាក់របស់លោកវ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ដែលចាត់ក្រុមការងារចុះមកសាកសួរសុខទុក្ខពួកគាត់ទង្វើរនេះបង្ហាញពីការគិតគូរដ៍ប្រពៃរបស់ថ្នាក់ដឹកនាំខេត្តមកលើសហការីកំពុងមានទុកលំបាក(មានជំងឺ) ៕