យន្តហោះរបស់ក្រុមហ៊ុន ស្កាយអង្គរ អ៊ែឡាញ ដឹកអ្នកដំណើរជាង១០០នាក់មកពីប្រទេសចិនផ្ទុះកង់ទាំងបួនគ្រាប់ខណៈពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

0

ខេង ឧត្តម
សៀមរាប៖ យោងតាមមន្ត្រីប្រចាំការ នៅព្រលានយន្តហោះ អន្តរជាតិសៀមរាប បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី២៤ វេលាម៉ោង ៥ នឹង២០នាទីព្រឹក ខែមករា ឆ្នាំ២០១៧នេះ យន្តហោះរបស់ ក្រុមហ៊ុន ស្កាយអង្គរ អ៊ែឡាញ ដឹកអ្នកដំណើរជាង១០០នាក់មកពីប្រទេចិន ផ្ទុះកង់ទាំងបួនគ្រាប់

នៅពេលចុះចតចុងផ្លូវ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប៉ុន្តែមិនមានអ្នករងគ្រោះដល់អ្នកដំណើរនោះទេ។
យន្តហោះរបស់ក្រុមហ៊ុន ស្កាយអង្ករ អ៊ែឡាញ នេះ មានជើងហោះហើរលេខ ZA 48 មកពីខេត្ត WUHAN ប្រទេសចិន ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប ហើយបានផ្ទុះកង់បួនគ្រាប់ នៅលើចុងផ្លូវរត់េ តាមការសន្និដ្ឋាន ដំបូង អាចបណ្តាលមកពីគាំងប្រព័ន្ធហ្រ្វាំងABS ខណៈពេលនេះសមត្ថកិច្ចកំពុងជួយអន្តរាគមន៍។
នេះគឺជា ភព្វសំណាងណាស់ ដែលមិនមាន អ្នកដំណើរ ណាម្នាក់រងគ្រោះ នៅក្នុងហេតុការណ៍ ផ្ទុះកង់យន្តហោះនេះ ហើយករណីនេះសមត្ថកិច្ចកំពុងត្រួតពិនិត្យពីស្ថានភាពកង់យន្តហោះ ៕