ដោយ យក្ខឡោម
ខេត្តរតនគីរី៖ ប៉ុស្តិ៍បានចុះល្បាតតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៅវេលា ម៉ោង១៧ និង ១០នាទីថ្ងៃទី ២៣ខែ មករា ឆ្នាំ២០១៧ នេះនៃស្លាបខាងស្តាំក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍ កម្លាំងល្បាតបានត្រួតពិនិត្យឃើញជនជាតិវៀតណាមចំនួន៣នាក់លួចឆ្លងដែនចូលមកអាឈើក្នុង
ទឹកដីកម្ពុជាដោយខុសច្បាប់ ប៉ុស្តិ៍បានឃាត់ខ្លួន និងនាំយកមកអង្គភាព។ក្រោយស្រាវជ្រាវនិងសួរនាំ ជនជាតិវៀតណាមទាំង៣នាក់មានឈ្មោះដូចខាងក្រោម ៖ ឈ្មោះ A BRCNH ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម
ទី២- ឈ្មោះ A YIU ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម និង ទី៣- ឈ្មោះ A CHAU ភេទប្រុស ឆ្នាំកំណើត ១៩៨០ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម បានលួចឆ្លងដែនចូលមកអាឈើនៅកម្ពុជាកាលពីថ្ងៃ ២១ ខែមករា ឆ្នាំ២០១៧ តាមផ្លូវព្រៃ នៃខ្សែបន្ទាត់ព្រំដែនជិតបង្គោលព្រំដែនលេខ២៩ ដោយមកធ្វើការអោយ ជនជាតិវៀតណាម១នាក់ ឈ្មោះ ធិន (រត់គេចខ្លួនបាត់)។
ដោយបានការអនុញ្ញាត លោកមេប៉ុស្តិ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានអោយជនជាតិវៀតណាមទាំង៣នាក់ខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនចូលមកអាឈើដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាទៀត និងបានបញ្ជូនជនល្មើសទាំង៣នាក់ខាងលើអោយទៅភាគីវៀតណាមវិញនៅវេលាម៉ោង២២ និង៤៥នាទីនាថ្ងៃដដែលនោះ៕