រយៈពេល២ថ្ងៃកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបទល្មើសព្រៃឈើបាន២ករណីរួមទាំងវត្ថុតាងរថយន្ត និងចាប់ខ្លួនម្ចាស់ដែរ

0

កំពង់ស្ពឺ៖ តាមការណែនាំរបស់លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងបញ្ជាដោយផ្ទាល់បានបង្រ្កាបបទល្មើសព្រៃឈើបានចំនួន២ករណី ដែលករណីទី១នេៈ ឈើ១១ដុំត្រូវបានបង្ក្រាប នាព្រឹកថ្ងៃទី ២៤ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន ០៤ នាក់ដែលមានមធ្យោបាយរថយន្ត ២ គ្រឿង ដឹកនាំដោយលោក វ ត្រីឈន សុគង់ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបរថយន្តដឹកឈើ នៅលើផ្លូវលេខ ៤៤ចំណុច ចន្លោះគីឡូមែត្រលេខ 96-97ក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ កម្លាំងសរុបដកហូតវត្ថុតាងបានរថយន្ត១ គ្រឿង ម៉ាកហុីយាន់ដាយ 2,25 តោន ព៍ណ ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2-B 3797 រួមមានឈើជ្រុងចំនួន ១១ ដុំ ស្មើរនិង ២គីប៦៥៧ផ្លាន និងបានឃាត់ខ្លួន
ម្ចាស់ឈ្មោះ ទី ឈែ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ ធម្មទៃ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នទាំងឈើ និងរថយន្ត រួមទាំងមនុស្សបានធ្វើកំណត់ហេតុប្រគល់ឲ្យសង្កាត់រដ្ឌបាលព្រៃឈើស្រុកថ្ពង ។
ករណីមួយទៀតល្មើសព្រៃឈើមួយត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឪរ៉ាល់ចុៈបង្ក្រាប មួយករណីទី២ទៀតបានធ្វើឡើងនៅម៉ោង ១៧ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយបានសហការជាមួយ ប៉ូលីសប៉ុស្តិ៍ ឃុំត្រពាំងជោ ចំនួន២ នាក់ និងមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក នួន ចក បានប្រទះឃើញឈើដាក់ពង្រាយនៅក្នុងព្រៃចំនួន៩ដុំធំ ។ ក្រោយពីបានបង្រ្កាបបទល្មើសព្រៃឈើហើយ កម្លាំងបានដឹកឈើម្រេញចំនួន ៩ដុំ ស្មើ ៥ម៉ែត្រគីប៩០ ផ្លាន ប្រគល់ជូនជំនាញរក្សាទុកនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់៕