កាំកុងត្រូលពិនិត្យទំនិញដែលខូចគុណភាពហួសកាលបរិច្ឆែតប្រើប្រាស់និងមានផ្ទុកសារជាតិគីមីនិងបូរ៉ាក់មុនចូលឆ្នាំចិន

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម គរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញចំនីអាហារ និងអប់រំណែនាំដល់អាជីវករលក់ដូរ នៅហាងលក់ទំនិញ(mart) ដែលស្ថិតនៅក្នុងផ្សារម៉ាទ្បៃ ក្នុងឃុំម៉ាទ្បៃ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យមុនចូលឆ្នាំចិន ដើម្បីរកមើលថាតើមានប្រភេទទំនិញអ្វីខ្លះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគនិងយកទៅប្រើប្រាស់ នាព្រឹក ថ្ងៃទី២៤ខែមករាឆ្នាំ២០១៧។
លោក ស៊ុំ ណារុន អគ្គនាយករងកាំកុងត្រូលនៃអគ្គនាយកដ្ឋានកាំកុងត្រូលដោយមានការចូលរួមដោយលោក ស៊ាន ស៊ីណាត ប្រធានាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីជំនាញចំរុះចុះអប់រំនិងណែនាំដល់អាជីវករលក់ដូរនៅតាមទីផ្សារនិងនៅតាមផ្ទះ(mart)ដែលដាក់តាំងលក់រាល់ទំនិញណាដែលហួសកាលបរិច្ឆែតប្រើប្រាស់និងការដាក់តាំងលក់គ្មានអនាម័យត្រឹមត្រូវ។
លោក ស៊ុំ ណារុន បានធ្វើការណែនាំនិងអប់រំដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីអោយយល់ដឹងអំពីបញ្ហាររាល់មុខ ម្ហូបអារហារណា ដែលខូចគុណភាណនិងហួសកាលប្រើប្រាស់ ដែលធ្វើអោយប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគនិងប្រើប្រាស់។
ក្នុងប្រតិប័ត្តការណ៍នេះ បានចុះរុករកនូវរាល់ទំនិញណាដែលខូចគុណនិងហួសកាលបរិច្ឆែតប្រើប្រាស់ដើម្បីធ្វើការដកហូត ជាលទ្ឋផលមន្រ្តីជំនាញ គឺបានរកឃើញនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មាន-៖ទឹកដូងកែវជ័រ ចំនួន២៤កែវ ទឹកដោះប្រអប់ក្រដាស់២១ប្រអប់ ទឹកសេរ៉ូដបជ័រ១១ដប ទឹកស្វាយកំប៉ុង១២កំប៉ុង ត្រីខកំប៉ុង២កំប៉ុង ទឹកតែក្រដាស់១១ប្រអប់ ទឹកសណ្តែកប្រអប់៤ប្រអប មីកំប៉ុង២១កំប៉ុង ការហ្វេកំប៉ុង៥កំប៉ុង ថ្នាំដុសធ្មេញចំនួន២៥ប្រអប់។
សរុបចំនួនជាង ៣៣ គីទ្បូរក្រាម ហើយលោកក៌បានធ្វើការហូតនិងធ្វើការណែនាំដល់បងប្អូនដែលលក់ដូរក្នុងសាលារៀនត្រូវបញ្ឈប់ដាក់តាំងលក់ដើម្បីកុំអោយប៉ះពាល់ដល់ប្អូន ដែលទិញយកទៅបរិភោគជាបន្ទាន់។
ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករ អោយយល់ដឹងអំពីនំចំណីហអារហារដែលខូចគុណភាពនិងហួសកាលបរិច្ឆែតប្រើប្រាស់ និងបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវបង្កើនសកម្មភាព ក្នុងការយកចិត្តទុកដាក់កាន់តែខ្លាំង លើការជាវទំនិញមកដាក់តាំងលក់ដូរដើម្បីចូល​រួមកាត់បន្ថយផលការ​ប៉ះពាល់ដល់​សុខ​ភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕